កងកម្លាំងដឹកជញ្ជូញកងពលធំអន្តរាគន៍លេខ៣ចុះជួយសាងសង់ស្ពានឈេីជូនប្រជាពលរដ្ឋនៅភូមិវាលពោរ

0

!(ខេត្តព្រះវិហារ): ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំកម្លាំងក្រោមឱវាតចំនួន២០នាក់ ចុះជួយធ្វេីស្ពាន ផ្លូវលំក្រាលគ្រោះក្រហម ជូនប្រជាពលរដ្ឋ នៅភូមិវាលពោរ ស្ថិតក្នុងឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ១៣កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១។

នឹងមានការអញ្ជេីញពីលោក យុង ហួត ប្រធានក្រុមព្រឹក្សាស្រុក ជាំក្សាន្ត លោកយិន យឿន មេឃំុជាំក្សាន្ត កងកម្លាំងវរការពារព្រំដែនគោកលេខ៧៩៣ កងកម្លាំងអធិការដ្ឋាន នគបាលស្រុករួមទាំងបងប្អូនប្រជាពលរដ្ឋ មកពីភូមិចំនួនពី គឺភូមិវាលពោរ និងភូមិនវាលធំ សរុបចំនួន៦៥នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា ស្ពានឈេីដែលកំពុងធ្វេីនេះ មានប្រវែង១៥ម៉ែត្រ ទទឹង៤ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២៦.២៦ សម្រាប់តភ្ជាប់ចូលទៅភូមិវាលពោរ។មេបញ្ជាការរង បានបញ្ជាក់អោយដឹងដែរថា នេះគឺជាស្ពានឈេីទី៣ហេីយ ដែលកងកម្លាំងប្រដាប់អាវុធបានសហការគ្នាជាមួយ ប្រជាពលរដ្ឋ ជួយគ្នាសាងសង់ ដេីម្បីជាប្រយោជន៍រួម ក្នុងការងាយស្រួលធ្វេីដំណេីរចេញចូលដឹកកសិផល របស់បងប្អូនប្រចាំថ្ងៃ ពិសេសនៅពេលមានជំនន់ទឹកភ្លៀង។

ឯកឧត្តមបន្តទៀតថា ចំពោះថវិការដែលចំណាយ ក្នុងការ សាងសង់ស្ពានឈេីទាំង៣កន្លែង អស់សរុបចំនួន៥៧,៤១៧,០០០រៀល ក្នុងនោះរួមមាន÷ ថវិការឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តចំនួន១៤,០០០,០០០រៀល បូករួមទាំងជួសជុលដំបូលអាគារ ស្នាក់ការគណបក្សឃំុជាំក្សាន្ត ឯកឧត្តម ស្រី ឌឹក និងលោកជំទាវចាន់ សាមីស្រីឌឹកថវិការ១០,០០០,០០០រៀល បូករួមទាំងថវិការសម្រាប់ទិញដីសាងសង់សាលាមត្តេយ្យសិក្សាសហគមន៍ភូមិវាលធំ ចាក់ដីក្បាលស្ពាន និងជួសជុលដំបូលអាគារ ស្នាក់ការគណបក្សឃំុជាំក្សាន្ត លោកខេន អឿន និងលោកស្រី ហែម សារឹម ថវិការចំនួន ៤,០០០ដុល្លា សម្រាប់ទិញឈេីធ្វេីស្ពាន រួមទាំងថវិការឯកឧត្តម ផ្ទាល់ចំនួន១១,០០០,០០០រៀល និងមានការចូលរួមពីសប្បុរស់ជនជិតឆ្ងាយមួយចំនួនទៀតផងដែរ។

ក្រោយពីទទួលបាននូវសមិទ្ធិផលថ្មី បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការយកចិត្តទុក្ខដាក់គិតគូរខ្ពស់ សំណាក់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ដាប់ថ្នាក់ ដែលតែងតែគិតគូរពីការរស់នៅ របស់ប្រជាពលរដ្ឋជាប់ជាប្រចាំ ដូចពាក្យស្លោកមួយគ្លាបានពោលថាទីណាមានការលំបាកទីនោះមានមន្រ្តីរបស់គណបក្សប្រជាជនចុះជួយជាប់ជានិច្ច៕សួនលីណា