រធាន​សាខាគយ​ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ស្នើអោយសមត្ថកិច្ចតាមព្រំដែលរួមគ្នាទប់ស្កាត់ការនាំរថយន្តនិង ម៉ូតូចូលខុសច្បាប់

0

(បន្ទាយមានជ័យ)៖ លោកឆែ​ សុធា​ ប្រធាន​សាខាគយ​ និងរដ្ឋាករខេត្តបន្ទាយមានជ័យ​ តំណាង​ឯកឧត្តម ណ្ឌិតគុណ​ ញឹម​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ អគ្គនាយក​ នៃអគ្គនាយក​ដ្ឋានគយ​ និងរដ្ឋាករ​កម្ពុជាសូមអោយសមត្ថកិច្ចតាមព្រំដែលរួមគ្នាទប់ស្កាត់ការនាំរថយន្តនិងម៉ូតូចូលដោយខុសច្បាប់និងរួមគ្នាបង្កើនចំណូលពន្ធកុំបង្កើនបទល្មើស។
ការថ្លែងដូចនេះកាលពីព្រឹកថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៨​​នៅការិយាល័យគយច្រកតំបន់បឹងត្រកួនក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ថ្មី​លោកញឹក​ ប៊ុនលេខ​ ជំនួសលោក​ជា​ ប៊ុនថន​ ចូល​និវត្តន៍​ ។
នាឱកាសនោះ លោកញឹម​ ប៊ុនថន ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន, គោរពប្រតិបត្តិឲ្យបាននូវ អភិក្រម៤ប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គោរពក្រមសីលធម៍ ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធនានាជុំវិញស្រុកខេត្ត។
ជាពិសេស គោរពអនុវត្ត នូវភារកិច្ចសំខាន់ទាំង៣ របស់គយ រួមមាន៖ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឲ្យបានគ្រប់ និងលើសផែនការ, បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្មអន្តរជាតិឲ្យបានសមស្រប។
លោកង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបានថ្លែងថា ដើម្បីឆ្លើយតប ទៅនឹងភារកិច្ចនិងកិច្ចការដែលថ្នាក់លើប្រគល់ជូនសូមលោកប្រធានថ្មីខិតខំ ពង្រឹង និងការកែលម្អជាប្រចាំនូវដំណើរការគ្រប់គ្រងធនធានមនុស្ស គឺជាកត្តាសំខាង ចំបាច់បំផុត ដែលអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាន និងមានប្រសិទ្ធភាពខ្ពស់ ។
លោកបន្តថា ចូលរួមសហការណ៍រវាងភាគីថៃអោយល្អប្រសើ រួមគ្នាអនុវត្តន៍តាមបន្ទាត់ព្រំដែនជាមួយគ្នា ដើម្បីតភ្ជាប់នូវខ្សែរពាណិជ្ជកម្មជាមួយគ្នា។
លោកឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានបន្ថែមថា ដើម្បីជាកិច្ចតបស្នងចំពោះជំនឿ​ ទុកចិត្តដ៏ថ្លៃថ្លា របស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ត្រូវចូលរួមអនុវត្តអោយបានសកម្ម និងខ្ជាប់ខ្ជូននូវភារកិច្ចសំខាន់ៗទាំង៣ របស់គយ៖ ១-ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗ ជូនរដ្ឋឲ្យបានគ្រប់ផែនការ ២-បង្ការ និងបង្ក្រាបអំពើពន្ធ ឲ្យបានទទួលលទ្ធផលខ្ពស់ ៣-សម្រួលពាណិកម្មអន្តរជាតិអោយបានសមស្រប ៕ដោយ៖ឃិន គន្ធា