យុវជន២នាក់ស្រវឹងជោគជាំជិះម៉ូតូបុករង្វង់មូលយាយទូលចេកបណ្តាលឲ្យរងរបួសធ្ងន់២នាក់

0

ខេត្តរតនគិរី៖ ម៉ូតូមួយគ្រឿងបោលបុករង្វង់មូលយាយទូលចេកទាំងកំម្រោលបណ្តាលឲ្យយុវជនទាំង២នាក់រងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឡើងដោយខ្លួនឯង កាលពីវេលាម៉ោង៨ យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញម៉ូតូមួយគ្រឿងម៉ាក អិចស៉ីនធ័រ ពណ៌ខ្មៅ លាយក្រហម អត់ស្លាកលេខ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនដល់ត្រង់ចំណុចកើតហេតុខាងលើក៏បុករង្វង់មូលយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យយុវជន២នាក់ដេករណូករណែលពេញផ្លូវ ចំណែកម៉ូតូបើុងដល់១០ម៉ែត្រពីជនរងគ្រោះ។មន្ត្រីនគរបាលកាចាញបានឲ្យដឹងថា យុវជន២នាក់បានចេញពីស៉ីផឹកមួយកន្លែងនៅក្នុងស្រុកអូរជុំ ហើយបានឈប់ផឹកក៏ត្រឡប់មកផ្ទះវិញដល់ត្រង់ចំណុចកើតហេតុបានបុករង្វង់មូលតែម្តង អ្នកបើកបរឈ្មោះ បៀន ភេទប្រុសអាយុ២០ឆ្នាំជនជាតិគ្រឹង មុខរបរធ្វើចម្ការ មានទីលំនៅភូមិកាឡៃឃុំកាឡៃស្រុកអូរជុំ របួសធ្ងន់បាក់ជើងខាងឆ្វេងនឹងបែកក្បាលហូបឈាមចេញផ្លូវ។អ្នករួមដំណើរឈ្មោះ ភារុន ភេទប្រុសអាយុ២៩ឆ្នាំជនជាតិទំពួន មុខរបរធ្វើចម្ការ មានទីលំនៅភូមិចាអ៊ុងឃុំចាអ៊ុងស្រុកអូរជុំ របួសធ្ងន់សន្លប់ស្តូក។ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ ហៅរថយន្តសង្គ្រោះបន្ទាន់នៃស្នងការដ្ឋាននគរបាលខេត្តដឹកបញ្ជូនយុវជនទាំង២នាក់ទៅមន្ទីរពេទ្យបង្អែកខេត្ត។ដោយឡែកម៉ូតូត្រូវបាននគរបាលប៉ុស្តិ៍យកមករក្សាទុករងចាំម្ចាស់មកទទួលយកទៅវិញ។