ឯកឧត្ដម យូ ស៊ុនឡុងអញ្ជើញចុះពិនិត្យទីតាំង​និងត្រៀមរៀបចំពិធី​សម្ពោធ​រោងចក្រស៉ីម៉ង់ត៍ ក្រុមហ៊ុន ជីប ម៉ុង ក្នុងស្រុក​បន្ទាយ​មាស

0

ខេត្តកំពត​  ដើម្បីត្រៀមរៀបចំក៏ដូចជាការ ការពារសន្តិសុខ សុវត្ថិភាព​ជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលត្រូវនឹងអញ្ចើញ ជាអធិបតី​ភាពដ៏​ខ្ពង់ខ្ពស់។
នៅក្នុងឱកាសនៃពិធី​សម្ពោធ ដាក់អោយដំណើរការ​ជាផ្លូវការ​រោងចក្រស៉ីម៉ង់ត៍របស់ ក្រុមហ៊ុន​ជីប ម៉ុង អ៉ិនស៉ី ស៉ីមេន ខបភើរេសិន ដែលត្រូវប្រព្រឹត្តឡើង​នាថ្ងៃទី ៨​ខែកុម្ភៈ ២០១៨ ខាងមុខនេះ។​នៅព្រឹកថ្ងៃ​១៤ កើត ខែមាឃ​ឆ្នាំរកា​នព្វស័ក ព.ស​២៥៦១ ត្រូវថ្ងៃទី ២៩​ខែមករា ឆ្នាំ២០១៨ ។
ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី បានដឹកនាំ​មន្រ្តី​នៃ ក្រុមការងារ គណៈកម្មការ ការពារសន្តិសុខ សម្ដេច​តេជោ ហ៊ុន សែន និងមានការចូលរួមផងដែរពីមន្ត្រីពាក់ព័ន្ធនៃ រដ្ឋបាលខេត្តកំពត ក្រោមការដឹកដោយឯកឧត្ដមជាវ តាយ​អភិបាលនៃ​គណៈអភិបាល​ខេត្ត ដើម្បី​ចុះពិនិត្យទីតាំង និងប្រជុំ ប្រគល់​ទទួលនិងដាក់ផែនការ រៀបចំ ការពារសន្តិសុខ​សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បី ធ្វើអោយដំណើរការនៃពិធីសម្ពោធ​ប្រព្រឹត្តទៅប្រកបដោយភាពសមរម្យ និងទទួលបានរលូនជោគជ័យ។​
នៅក្នុងឱកាស​នោះ​ឯកឧត្ដម យូ ស៊ុនឡុង បានណែនាំដាក់ផែនការលំអិតជូនដល់​គណៈកម្មការ​នីមួយៗ​និងរដ្ឋបាលខេត្តកំពតព្រមទាំងក្រុមហ៊ុនផងដែរ ។ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ តាមមុខសញ្ញា និងសមត្ថកិច្ចរបស់អង្គភា​ពនីមួយៗ​ដើម្បីធ្វើអោយ​ដំណើរការនៃពិធីសម្ពោធ ប្រព្រឹត្តទៅមានលក្ខណៈសមរម្យ ទាំង​ការបដិសណ្ឋារកិច្ច​និងពិសេសការ ការពារ​សន្តិសុខ​សុវត្ថិភាព​ជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល សម្ដេច​តេជោ​ហ៊ុន​សែន ។​
ក្នុង​ឱកាសនោះ ឯកឧត្តម​ជាវ តាយ​អភិបាលនៃ​គណៈអភិបាល​ខេត្ត បានគូសបញ្ជាក់អោយដឹងដែរថា៖នៅក្នុងពិធី​សម្ពោធសមិទ្ធផលរោងចក្រ​ស៉ីម៉ង់ត៍ជីបម៉ុង​នេះរំពឹងនិង បានត្រៀមរៀបចំអញ្ជើញអោយប្រជាបលរដ្ឋចូលរួុមទទួលសម្ដេចតេជោមានប្រមាណ​សរុបជាង៧៨០០នាក់ ។ ដែលមកពីក្នុងស្រុកជុំវិំញតំបន់នេះ គឺ ស្រុកបន្ទាយ​មាស ស្រុកដងទង់និង ស្រុក កំពង់ត្រាច រួមនិងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ប្រមាណ៥០០នាក់ផងដែរ។​
សូមបញ្ជាក់​ថា​៖ ទីតាំង​រោងចក្រស៉ីម៉ង់ត៍​ក្រុមហ៊ុន ជីប​ម៉ុង​អ៉ិនស៉ី​ស៉ីមេន គឺស្ថិតនៅ ភូមិព្រៃតាព្រិត ឃុំស្ដេចគង់​ខាងលិចស្រុកបន្ទាយមាស ខេត្តកំពត មានផ្ទៃដីប្រមាណ​ជាង​២០០ហិចតា តែក្នុងនោះ​ផ្ទៃដី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាងសង់រោងចក្រ​មានប្រមាណជាង១០០ហិចតា។​