ខេត្តកំពង់ធំៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ថវិកាចំនួន១៦.០០០.០០០៛ ប្រគល់ជូនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីជួយដល់ជីវភាពរស់នៅ របស់អតីតយុទ្ធជនខេត្តកំពង់ធំដែលកំពុងតែជួបការលំបាកនិងខ្វះខាត ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអង្ករចំនួន ២ តោន មីម៉ាម៉ា ១៥០ កេស ក្នុងគម្រោងថវិកាចំនួន១៦,០០០,០០០ ៛ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនដល់គណៈកម្មការសអកខេត្តកំពង់ធំ ដើម្បីចាត់ចែងបន្តសាងសង់លំនៅឋាន និងទិញគ្រឿងឧបភោគ បរិភោគដោះស្រាយជីវភាពលំបាកខ្វះខាតជូនអតីយុទ្ឋជននៅខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ។
យើងខ្ញុំទាំងអស់គ្នាជាតំណាងឲ្យអតីតយុទ្ធជននៅខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម និងលោកជំទាវព្រមទាំងបុត្រា បុត្រី ហើយសូមប្តេជ្ញាចិត្តថា នឹងយកថវិកា និង គ្រឿងឧបភោគ បរិភោគទាំងនេះ ទៅបន្តសាងសង់ផ្ទះជូនអតីតយុទ្ឋជនយើងដែលមានជម្រកស្នាក់នៅមិនសមរម្យ និងមានជីវភាពលំបាកខ្វះ ដើម្បីដោះស្រាយការលំបាករបស់ពូកគាត់ឲ្យដល់លំនៅឋាន ។សូមគោរពជូនពរឯឧប្រធាន និងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិនិងប្រជាជនយើង ។ ដោយ ប៊ុន រដ្ឋា





































