ប្រធានក្រុមការងារចុះជួយស្រុកដឹកនាំក្រុមការងារចុះពិនិត្យនូវសមទ្ធិផលដែលទេីបសាងសង់រួចនៅឃំុជាំក្សាន្ត!

0

Lina សួន លីណា:
(ខេត្តព្រះវិហារ): នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត ដឹកនាំដោយ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំង ក្រុមការងារចុះជួយឃុំជាំក្សាន្ត បានចុះត្រួតពិនិត្យ មើលផ្លូវលំចំនួន១ខ្សែ និងស្ពានចំនួន៣កន្លែង ធ្វើអំពីឈើបានកសាងរួច១០០%ហើយ ស្ថិតនៅភូមិវាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារដែលបានដឹកនាំកសាងដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ។

នៅក្នុងដំណេីរចុះពិនិត្យនោះផងដែរ ឯកឧត្តម និងលោកជំទាវ​ ព្រមទាំងក្រុមការងារ បានចុះសាកសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅក្នុងភូមិវាលពោធិ៍ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិសេសចុះសាកសួរសុខទុក្ខគ្រួសារដែលមានជីវភាពក្រីក្រជាងគេ គឺគ្រួសារលោក វិត ណា អតីតៈមេភូមិ វាលពោធិ៍ ដែលបច្ចុប្បន្ន កំពង់មានជម្ងឺពិការស្លាប់ដៃជើង  ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន២.០០.០០០៛ មី២កេះនិងនាំយកលោកទៅព្យាបាលនៅមន្ទីពេទ្យយោធសម្តេចតេជោសែនស្រអែម និងឧបត្ថម្ភថវិកាចំនួន៥.០០០០០៛ ជូនប្រជាពល រដ្ឋចំនួន៥០នាក់ក្នុងម្នាក់ៗទទួល១០០០០៛ ព្រមទាំងបានជួយឧបត្តម្ភបន្ថែមនូវថវិការចំនួន ២៥០០០០០៛ សម្រាប់កសាង និងជួសជុល ដំបូលទីស្នាក់ការបក្សប្រជាជនកម្ពុជាសាលាឃុំជាំក្សាន្តផងដែរ៕ សួនលីណា