ឯកឧត្តម ផៃ ប៊ុនវណ្ណៈ តំណែងនេះខេត្តអាចតែងតាំងបានក៏អាចដកឬបញ្ចប់តំណែងវិញបានដែរប្រសិនបើអស់លោកមន្ត្រីទាំងនេះមិនអាចបំពេញការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបាន

0

ខែតព្រះស៊ីហនុ  នេះជាការលើកឡើងរបស់ ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសប្រកាសមុខតំណែងប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយនៅខេត្តព្រះសីហនុដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៨។

ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុនិងជាតំណាងឯកឧត្តមយន្តមីន អភិបាលគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា “គោលបំណងសំខាន់នៃការបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយនេះគឺដើម្បីទំលាក់សេវារដ្ឋបាលអោយនៅកិតជាមួយប្រជាពលរដ្ឋនិងដើម្បីបានបម្រើប្រជាជនអោយបានល្អ លឿន និងមានគុណភាព”។

ឯកឧត្តម ផៃ ប៊ុនវណ្ណៈ បានមានប្រសាសន៏ផ្តាំផ្ញើ លោក ប្រធាន អនុប្រធាននិងមន្ត្រីជួរមុខ ជួរក្រោយទាំងអស់នៃការិយាល័យច្រកចេញចូលតែមួយដែលត្រូវបានតែងតាំងនៅពេលនេះត្រូវរួមគ្នាធ្វើការងារអោយបានល្អជូនប្រជាពលរដ្ឋ។
ឯកឧត្តម បន្ថែមថា ធ្វើយ៉ាងណាត្រូវរួមគ្នាធ្វើការងារអោយបានលឿនមានគុណភាពស្របតាមនីតិវិធីនិងជាសេនាធិការដ៏ល្អដើម្បីបម្រើសេវារដ្ឋបាលអោយពលរដ្ឋសប្បាយចិត្តក្នុងការទទួលយកនិងចៀសវាងការថ្នើងថ្នាក់ណាមួយកើតឡើង៕
ដោយ៖ខៀវ សាវ៉ុន