ខេត្តរតនគិរី៖ ស្ត្រីរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីប្តីបានទៅរំលំដើមឈើនៅចម្ការដួលសង្កត់ត្រូវប្រពន្ធចំក្បាលរបួសធ្ងន់ កាលពីវេលាម៉ោង២នឹង៣០រសៀលថ្ងៃទី២ ខែកុម្ភ:ឆ្នាំ២០១៨នៅត្រង់ចំណុចអូរឡាំងអះ ស្ថិតនៅក្នុងភូមិ៥ ឃំុត្រពាំងច្រេស ស្រុកកូនមុំ។
មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន សារឹម អាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ(ស្លាប់)ក្រោយពេលបញ្ជួនទៅដល់មន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។
មន្ត្រីដដែលបានបន្តថា ប្តីឈ្មោះ នីន នួន អាយុ២២ឆ្នាំជនជាតិខ្មែរ ២នាក់ប្តីប្រពន្ធនេះទេីបតែរៀបការបាន៣ថ្ងៃប៉ុណ្ណោះ នាំប្រពន្ធទៅកាប់ចម្ការជាអកុសលត្រូវដើមឈើដួលសង្កត់ចំក្បាលប្រពន្ធស្លាប់។ក្រោយកើតហេតុកម្លាំងប៉ុស្តិីនិងជំនាញបានធ្វើកោសល្យវិច័យនឹងពិនិត្យសាកសពធ្វេីកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រូសារធ្វេីបុណ្យតាមប្រពៃណី។

ទាក់ទិនការស្លាប់ស្ត្រីខាងលើនេះ សារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ភោក បូរិទ្ធ អធិការនគរបាលស្រុកកូនមុំបានទេ នៅល្ងាចថ្ងៃទី២ ខែកុម្ភ:នេះ ដោយទូរស័ព្ទចចុចមិនចូល ថាតើសមត្ថកិច្ចស្រុកកូនមុំបានឃាត់ខ្លួនប្តីបណ្តាលឲ្យប្រពន្ធស្លាប់នោះទេ? ៕ យក្ខឡោម




































