គ្រាន់តែ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ប៉ះ​ទៅ​រថយន្ត​បន្តិច​សោះ អាង​ខ្លួន នគរបាល ដក​កាំភ្លើង​ភ្ជង់​ហើយ​គេ​ចាប់​ញាត់​រថយន្ត​ទៅ​បាត់​ទៀត

0

​ភ្នំពេញ ៖ នគរបាល​មួយក្រុម​បាន​ដក កាំភ្លើង​ភ្ជង់​យុវជន​២​នាក់​ញាត់​ចូលក្នុង​រថយន្ត គ្រាន់តែ​យុវជន​២​នាក់​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ប៉ះ​ជើង​បន្តិច​ប៉ុណ្ណោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​សមត្ថកិច្ច​ខណ្ឌមានជ័យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​២០​នាទី​យប់ ថ្ងៃទី​១៥ កុម្ភៈ ២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ កែង​ផ្លូវ​៣៦៧ សង្កាត់​ច្បារអំពៅ​ទី​១​ជាប់​គ្នា​និង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ ។ តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ ខាងលើ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​

ភ្នំពេញ​១BY១៣៩៣ ធ្វើដំណើរ​ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ លុះដល់​ចំណុច​កែង​ផ្លូវ​លេខ​៣៦៧​ក៏​ជ្រុល​ល្បឿន​បុក​ប៉ះចំ​ជើង​បុរស​ម្នាក់ ជា​មន្ត្រីនគរបាល​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ដួល ។ ភ្លាមនោះ​នគរបាល​រងគ្រោះ​បាន​ឃាត់​ម៉ូតូ រួច​និង​បាន​ជេរប្រមាថ ព្រមទាំង​វាយ​យុវជន​ទាំង​២​នាក់​នោះ​ធ្វើឱ្យ​ពួកគេ​តមាត់ និង​តដៃ​វិញ​ទើប​នគរបាល​រូបនោះ​

ហៅ​បក្សពួក​របស់គេ យក​កាំភ្លើង​ចេញពី​រថយន្ត មក​ភ្ជង់​ទៅលើ​យុវជន​ទាំងពីរ​នាក់​នោះ រួច​ក្របួច​ក​.​អាវ​យុវជន​ម្នាក់​ញាត់​ចូលក្នុង​រថយន្ត​នាំទៅ​កាន់​ទី ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​ទី​១​ដើម្បី​រាយការណ៍​ចោទ ប្រកាន់​យុវជន​រូបនេះ​ថា ជា​មុខសញ្ញា​សង្ស័យ ហើយ​បញ្ជូន​ទៅកាន់​ការិយាល័យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ថែមទៀត​។ ហើយ​ចំពោះ​

ករណី​ខាងលើនេះ​ផងដែរ សមត្ថកិច្ច​មូលដ្ឋាន​មិនដឹងថា​ទង្វើ​របស់​នគរបាល​នាយក​ដ្ឋា ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ខាងលើនេះ ដែល​គ្រាន់តែ រឿង​គ្រោះថ្នាក់​ចរាចរណ៍​សោះ តែ​មិនដឹងថា​ហេតុអ្វី​បានជា​នគរបាល​ទាំងនោះ​ចោទប្រកាន់ថា​ជា​រឿង ចាប់​មុខសញ្ញា​ទៅវិញ​។ គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ករណី​ខាងលើនេះ​ផងដែរ​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំងៗ​

ចំពោះ​ប៉ូលិស​ដែល​ជិះ​រថយន្ត​ពាក់​ស្លាក នគរបាល 2-3490 ហើយ​ដែល​អះអាងថា​ពួកគេ​ជា​មន្ត្រីប៉ូលិស​ព្រំ​ទណ្ឌ​របស់​ក្រសួងមហាផ្ទៃ​ថែមទៀត​នោះ​គ្រាន់តែ​រឿង​គ្រោះថ្នាក់​ចរាចរ​តែប៉ុណ្ណោះ​គេ​បែរជាយក​កាំភ្លើង​មក​ភ្ជង់​គេឯង​ហើយ​ចោទប្រកាន់​គេ​ថា​ជា​ជនសង្ស័យ​ថែមទៀត​នោះ​ហើយ​ប្រជាពលរដ្ឋ​ក៏បាន​និយាយ​ដែល​ទៀតថា តើ​ពួក​ដែល​អះអាងថា​ខ្លួន​

ជា​នគរបាល​ទាំងអស់នោះ តើ​ថ្នាក់ដឹកនាំ​និង​មាន​វិធានការ​យ៉ាង​មិច​ចំពោះ​បុគ្គល​ដែល​បង្កអោយមាន​ភាពចលាចល​និង​ធ្វើអោយប៉ះពាល់​ដល់​ស្ថាប័ន​ប៉ូលិស​ដែល​តែងតែ​បំរើ​ប្រជាពលរដ្ឋ​សឹងតែ​គ្មាន​ពេល​សំរាក​ផងដែរ​៕ ​Image1 Image2 Image3