ថ្នាក់ដឹកនាំស្រុកក្រុងនៃបញ្ជាការដ្ឋានតំបន់សឹកកំពង់ធំ អញ្ជើញទស្សនាកិច្ចនិងបន្តរឹកបន្តឹង ចំណងសម្ព័ន្ឋមេត្រីភាពខេត្តដុងណាយ

0

កំពង់ធំៈ ឯកឧត្តមមេបញ្ជាការ សោម ស៊ុន បានដឹកនាំមេបញ្ជាការង នាយការិយាល័យ និងមេបញ្ជាការផ្នែក សឹករងស្រុកក្រុង ចំណុះឲ្យតំបន់ប្រតិត្តិការសឹកងកំពង់ធំ បានអញ្ជើញចុះទស្សនកិច្ច ខេត្តដុងណា ដែលជា​ខេត្តចងសម្ព័ន្ឋមេត្រី រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាខេត្តដុងណា យោធភូមិ ភាគទី៧ កងទ័ពប្រជាជនវៀតណាម  ។

គោលបំណងនៃការធ្វើដំណើរទៅទស្សនកិច្ចនៃយោធាខេត្តដុងណាយ គឺរឹតបន្តឹងចំណង់សាមគ្គីភាព  ក្នុង​កិច្ចសហប្រតិបត្តិការ យោគយល់គ្នា ជាមួយនឹងខេត្តសម្ព័ន្ឋមេត្រីភាព ឳកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ណី ប្រជា​ជនវៀតណាម  នៅថ្ងៃទី០២ ខែកុម្ភៈឆ្នាំ ២០១៨ ​មេបញ្ជាការផ្នែកសឹករង ស្រុក-ក្រុង ទាំង៨ និងវរសេនាតូចទាំង២ សរុបចំនួន ២៦ រូបបានអញ្ជើញទៅជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តដុងណាយ  ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាស៍ថា ខេត្តដុងណាយ គឺជាខេត្តដែលបានចងសម្ព័ន្ឋមេត្រីភាព និងត្រូវបានជួយគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការរយៈពេល ០២ ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានយោធាខេត្តដុងណាយ បានជួយឧបត្ថម្ភ​ដល់​បញ្ចាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមមាន អាគារធ្វើការងារ ០១ ខ្នង  នៅបញ្ជាការដ្ឋានវរសេនាតូចលេខ១ ដែលមានទំហំ ៧x២៥ ម៉ែត្រ ចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់​៣២,០០០ ដុល្លារ  ទី២ អាគារគិលានដ្ឋាន ០១ ខ្នង នៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទំហំ ៩x២០ ម៉ែត្រ ចំណាយថវិកាក្នងការសាងសង់អស់ទឹកប្រាក់​ ៤៥,០០០ ដុល្លារ ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា កន្លងមកនេះ បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ និងកាកបាតក្រហមចុះជួយព្យាបាលជម្ងឺជូនប្រជាពលរដ្ឋទីទ័លក្រ​ និងគ្រួសារយោធិនចំនួន​ ២៥០ នាក់ ដោយបានឧបត្ថម្ភក្នុងម្នាក់ៗទទួលបាន  ឃីត ០១ កញ្ចប់ ( ថ្នាំពេទ្យ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ម្សៅស៊ុប )និងថវិកា ២០ ដុល្លារក្នុងម្នាក់ៗថែមទៀងផង ។

ក្នុងដំណើរទស្សនកិច្ច នេះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្តដុងណាយបាន ទទួលស្វាគមន៍ប្រកបដោយ​ភាពស្និទ្ធ​ស្នាល​ និងបានប្តេជ្ញាសាមគ្គីគ្នា រឹតបន្តឹងចំណងមិត្តភាព ក្នុងកិច្ចសហការ ការពារសន្តិសុខជាមួយ​គ្នា ក្នុងឪកាសបាយសាមគ្គីគ្នា អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីប្រជាជនវៀតណាម។ ​ដោយ  ប៊ុន  រដ្ឋា