ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដឹកនាំប្រតិភូយោបញ្ជាការដ្ឋានសឹករងកំពង់ធំ សួរសុខទុក្ខថ្នាក់​ដឹកនាំ​អាជ្ញាធរ​ទីក្រុង​ហូជីមិញ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

0

កំពង់ធំៈ ដើម្បីបង្កើនចំណងសាមគ្គីភាព និងរឹតបន្តឹងសម្ព័ន្ឋមេត្រីភាព ឲ្យកាន់តែរ៉ឺងមាំទាំងផ្នែកយោធា ក្នុង​វិស័យការពារជាតិ និងសន្តិសុខសុវត្តិភាពដល់ប្រជាជនទាំង២ប្រទេស  ទើបឯកឧត្តម ឧត្តមសេនិយ៍ត្រី សោ​ម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឆ្លៀតឳកាស ដឹកនាំប្រតិភូយោធា ទៅសួរសុខទុក្ខ និងជូនពរក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ។

ប្រតិភូ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ចំនួន២៦រូប បានធ្វើដំណើរទៅសួរសុខទុក្ខនិងជូនពរ យោធា និងថ្នាក់ដឹកនាំ ខេត្តដុងណាយកន្លងមកនេះ នឹងបានបន្តដំណើរ ទៅសួរ​សុខទុក្ខ​ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ ជូន​ដល់​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ទីក្រុង​ហូជីមិញ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងថ្នាក់ដឹកនាំបញ្ជាការ​ដ្ឋានយោធា​ទីក្រុង​ហូជីមិញ​ នៃកងទ័ពប្រជាជនវៀតណាម​  នៅ​ទី​ក្រុង​ហូជីមិញ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ក្នុង​គោល​បំណង​រឹត​បន្តឹង​ចំណងសាមគ្គីភាព​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការល្អ​ នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ​។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ​បានមានប្រសាសន៍ ​សំណេះសំណាល ថ្លែងអំណរគុណចំពោះ ការ​ទទួលស្វាគមន៍ យ៉ាងរ៉ាកទាក់​របស់ ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ទីក្រុង​ហូជីមិញ​ និង ថ្នាក់ដឹកនាំបញ្ជាការ​ដ្ឋានយោធា​ទីក្រុង​ហូជីមិញ​ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឳកាសជូនពរបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​វៀតណាម​  និងបានអគុណចំណេះ បញ្ជាការ​ដ្ឋានយោធា​ទីក្រុង​ហូជីមិញ​ នៃកងទ័ពប្រជាជនវៀតណាម ដែលបានជួយ ឧបត្ថម្ភគាំទ្រ ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងវិស័យការពារជាតិ ការងារមនុស្សធម៌ និងការជួយ​សាង​សង់បន្ទាយ រួមទាំងការចុះព្យាបាលជំងឺជូនគ្រួសារកងទ័ព និង ប្រជាពលរដ្ឋទីទ័លក្រ របស់សកម្មភាព កាកបាទក្រហមទីក្រុងហូជីមិញ  និងបន្តការរឹតបន្តឹងចំណងសាមគ្គីភាពរវាង អង្គភាពនិងអង្គភាព ខេត្តនិង​ខេត្ត ប្រទេសនឹងប្រទេស ឲ្យកាន់តែរ៉ឹងមាំបន្តទៀត ដើម្បីសេចក្តីសុខ របស់ប្រជាជនយើងទាំង២ប្រទេស  ។

ដោយ  ប៊ុន  រដ្ឋា