ផឹកស៉ីខ្លែមសម្តីគ្នា មួយដេកពេទ្យ មួយទៀតដេកគុក

0

ខេត្តរតនគិរី៖ បុរស២នាក់ផឹកស្រាខ្លែមសម្តីគ្នាម្នាក់ដេកពេទ្យម្នាក់ទៀតដេកគុក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨នឹង៣០យប់ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវឆេងឡុក ស្ថិតនៅក្នុងភូមិប៉ុង ឃុំប៉ង ស្រុកវើនសៃ។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡច វណ្ណា ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មៃរ បានរងរបួសធ្ងន់បែកក្បាល។

ចំណែកជនសង្ស័យឈ្មោះ គីន ធា ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរអ្នកទាំង២ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ក្រោយកើតហេតុនគរបាលបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋានដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់។ យក្ខឡោម