ឯកឧត្តម​ជាវ តាយ ដឹកនាំប្រតិភូខេត្តកំពត ចូលរួមជូនពរអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម

0

ដើម្បីជាការរឹតចំណងមិត្តភាពសាមគ្គីភាពរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាម ក៏ដូចជាកិច្ចទំនាក់ទនងសហប្រតិបត្តិការរវាងខេត្តដែលមានព្រំដែនជាប់គ្នាអោយបានកាន់តែល្អប្រសើរឡើងថែមទៀតនោះ។​
នៅរសៀលថ្ងៃសៅរ៍ ០២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវថ្ងៃទី​០២​ខែកុម្ភៈ ឆ្នាំ​២០១៨​។
ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត​កំពត បានដឹកនាំប្រតិភូ ក្នុងជួរគណៈអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរ​អង្គភាព​មួយចំនួន​ជុំវិញខេត្ត​។ ដើម្បីទៅចូលរួមសួរសុខទុក្ខ​និងអបអរជូនពរ​ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គកុងស៊ុលវៀតណាម​ប្រចាំខេត្តព្រះសីហនុ ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម​ឈានចូលនាពេលដ៏ខ្លីខាងមុខនេះ។​
នៅក្នុងកិច្ចសន្ទនាប្រកបដោយភាពរាក់ទាក់ ឯកឧត្តម​ង្វៀង ថេគឿន​អគ្គកុងស៊ុល​វៀតណាម​ប្រចាំខេត្តព្រះសីហនុ ។ បានសំដែងការអរគុណនិងកោតសរសើរចំពោះ​ឯកឧត្តម ជាវ តាយ អភិបាលនៃ​គណៈអភិបាល​ខេត្ត​កំពត រួមនិងប្រតិភូដែលបាន​អញ្ជើញមកចូលរួមសំដែងការអបអរសាទរនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនាពេលនេះ។
ឯកឧត្តម​អគ្គកុងស៊ុល​វៀតណាម បាន​ចាត់ទុកកាយវិការសកម្មភាពនាពេលនេះគឺពិតជាបានឆ្លើយតបដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម​ដែលតែងតែបានអនុវត្តធ្វើជូនចំពោះគ្នាទៅវិញទៅមក។ ក្នុងគោលបំណងដើម្បីរឹតចំណង​មិត្តភាព​សាមគ្គី​ភាព ដែលប្រទេសយើងទាំងពីរ​មានពីយូរលង់មកហើយ អោយបានកាន់តែល្អប្រសើរខ្លាំងក្លាថែមទៀត។​
ឯកឧត្តម ជាវ តាយ អភិបាល​ខេត្ត​កំពត ក៏បានលើកបញ្ជាក់​ដែរថា ការចូលឆ្នាំថ្មីគឺជាប្រពៃណី ជនជាតិវៀតណាម​និង​ជនជាតិកម្ពុជាមានតាំងពីយូរយារមកហើយដូចគ្នាគ្រាន់តែខុសថ្ងៃ​ខែគ្នាតែប៉ុណ្ណើ។​
ហើយនៅក្នុងឱកាស​ចូលឆ្នាំថ្មី ចិន វៀតណាមនោះដែរ ក៏មានប្រជាជនកម្ពុជាមួយចំនួនតូចនៅកម្ពុជាតែងបានចូលរួមអបអរផងដែរ។
ឯកឧត្តម អភិបាល​ខេត្ត​កំពត​ក៏បានបន្តលើកឡើងទៀតថាបើទោះបីរូប​ឯកឧត្តម ដែលទើបតែបានមកកាន់តំណែងថ្មីជាអភិបាលខេត្តក៏ពិតមែន។ ប៉ុន្តែ​ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត​ក៏ដូចជាមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាជនខេត្តកំពត​ទាំងមូល​។ ក្នុុងមនោសញ្ចេតនាជាមិត្តភាពជាបងប្អូនភូមិផងរបងជាមួយ។ ឯកឧត្តម​សូមចូលរួមអបអរសាទរ​និងជូនពរឆ្នាំថ្មីជាមួយ និងចំពោះថ្នាក់ដឹកនាំ កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាជនវៀតណាមជាបងប្អូនពិសេសថ្នាក់ដឹកនាំនិងមន្ត្រីនៃ​អគ្គកុងស៊ុល​វៀតណាម​ប្រចាំខេត្តព្រះសីហនុ​ ដែលមានប្រពៃណី​សាមគ្គី​ភាព មិត្តភាព​ពីយូរលង់មកហើយអោយបានកាន់រឹងមាំ ដូចដែលថ្នាក់ដឹកនាំខេត្តកំពតមុនៗតែងតែគោរពជូនចំពោះគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំដែរ។ ពិសេស​ដើម្បីសូមអោយចំណងមិត្តភាព សាមគ្គី​ភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនគ្នាកាន់តែល្អប្រសើររឹងមាំ។ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងខេត្តទាំងពីរគឺខេត្តកំពត​និងខេត្ត
គៀនយ៉ាង(វៀតណាម)អោយបានកាន់តែល្អប្រសើររឹងមាំថែមទៀត។​