ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៧កញ្ចប់ត្រូវបានកម្លាំងប៉ូលីសស្រុកព្រៃកប្បាសឃាត់ខ្លួន

0

សាំង សារ៉ាវី: ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក​ព្រៃកប្បាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប  ចុះបង្ក្រាបមុខសញ្ញាចែកចាយសារធាតុញៀន​ដោយ​​​​​​ខុសច្បាប់​ នៅចំណុចតាមដងផ្លូវ ស្ថិតក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានឃាត់​ខ្លួន​ជនសង្ស័យ​​​​កាលពីថថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣៥នាទី។
លោកអធិការស្រុកព្រៃកប្បាសបានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ ម៉ៅ តុល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតវត្ថុ​តាងរួម​មានៈ ម្សៅក្រាមពណ៌សថ្លា ០៧កញ្ចប់តូច , ម៉ូតូ ០១គ្រឿង , ទូរស័ព្ទដៃ ០១គ្រឿង អត្តសញ្ញាណ​ប័ណ្ណ​សញ្ជា​តិ​​ខ្មែរ  ០១សន្លឹក ,ប័ណ្ណទោចក្រយានយន្ដ ០១សន្លឹក និងសម្ភារសម្រាបសេពមួយចំនួន ។ បច្ចុប្បន្នជន​សង្ស័​យ និង​វត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ។