ក្នុងយប់តែមួយកន្លែងផ្សេងគ្នា ចោលួចម៉ូតូបាន២គ្រឿង នៅស្រុកកូនមុំ

0

ខេត្តរតនគិរី៖ ចោចូលលួចម៉ូតូ២គ្រឿងនៅកន្លែងផ្សេងគ្នាក្នុងយប់តែមួយ កាលពីយប់ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៨នៅវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។

យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ម៉ូតូ១គ្រឿងបានបាត់នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ម៉ូតូម៉ាក MSX ពណ៌.ស គ្មានស្លាកលេខ ម្ចាស់បានទុកចោលនៅក្រោមផ្ទះ ម្ចាស់ឈ្មោះ វ៉ាន់ ធិ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើស្រែ ។

ចំណែកម៉ូតូ១គ្រឿងទៀតបានបាត់នៅចំណុចភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ម៉ូតូម៉ាកហុងដាឌ្រីម c១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១A- ៤៩៩៩ ម្ចាស់បានទុកចោលនៅក្រោមផ្ទះ ម្ចាស់ឈ្មោះ ទុន ដារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអនុប្រធានភូមិ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។

ក្រោយពីបាត់ម៉ូតូទាំងពីរគ្រឿង ម្ចាស់ម៉ូតូបានដាក់ពាក្យប្តឹងទៅនគរបាលប៉ុស្តិ៍មូលដ្ឋានឲ្យជួយអន្តរាគមន៍។បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំសហការជាមួយកម្លាំងជំនាញខេត្ត បានធ្វើការចុះស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿងម៉ាក MSX ដែលជនសង្ស័យយកទៅផ្លុងចោល ហើយម៉ូតូ១គ្រឿងទៀតមិនទាន់រកឃើញនៅឡើយ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញខេត្តនិងអធិការដ្ឋាននគរបាលស្រុកកូនមុំ កំពុងធ្វើការស្រាវជ្រាវនឹងសុើបអង្កេតបន្តទៅទៀតស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។សូមរំលឹកផងដែរថា គឺដោយសារមានបនល្បែងស៉ីសងគ្រប់ប្រភេទ ដូចជា៖ កត់កន្ទុយលេខឆ្នោតយួន ប៊ៀរ អាប៉ោង នឹងចាក់បាល់ទាត់តាមប្រព័ន្ធអ៊ីនធឺណែត ពោល គឺភូមិឃុំអសន្តិសុខ ដែលប្រមុខរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យលេងនៅទូទាំងប្រទេស។ យក្ខឡោម