ឯកឧត្ដម កែន សត្ថា ពិនិត្យផ្លូវលំក្រាលគ្រុស់ក្រហមបួនខ្សែដែលមានទទឹង០៤មែត្របណ្ដោយសរុប៤៣០០០មែត្រ

0

ខេត្តកែប ព្រឹកថ្ងៃ០១រោចខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០២មិនា ឆ្នាំ២០១៨ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោកប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់អូរក្រសារ អញ្ជើញមកសំណាលជាមួយប្រប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងពិនិត្យផ្លូវលំក្រាលគ្រុស់ក្រហមបួនខ្សែដែលមានទទឹង០៤មែត្របណ្ដោយសរុប៤៣០០០មែត្រដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរសនៅសង្កាត់អូរក្រសារ ក្រុងកែប