អាជ្ញាធរក្រុងស្ទឹងសែននិងមន្ទីរទេសចរណ៍ខេត្តកំពង់ធំប្តេជ្ញាយកចិត្តទុកដាក់ទីក្រុងស្អាតដើម្បីដណ្តើមយកពានរង្វាន់ផ្ការំដួល៣ទងនៅឆ្នាំ២០២១

0

កំពង់ធំ៖  បើចង់អោយទីក្រុងស្អាត ក្លាយជាទីក្រុងទេសចរណ៍ និងភាពរីកចំរើន សម្រាប់ការទាក់ទាញភ្ញៀវ​ទេសចរណ៍ឲ្យស្នាក់នៅបានយូរនោះ គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា គឺសំដៅលើប្រជាពលរដ្ឋ កងកម្លាំង​សមត្ថកិច្ចទាំង៣ប្រភេទ មន្រ្តីរាជការ សិស្សានុសិស្ស រួមទាំងក្រុមអជីវករ រោងចក្រសហគ្រាស ទើបធ្វើឲ្យ​មានបរិស្ថានល្អទីក្រុងស្អាត ។

ក្នុងនោះអាជ្ញាធរខេត្តកំពង់ធំ បានប្តេជ្ញារួមគ្នាយកចិត្តទុកដាក់ សំអាតបរិស្ថានដើម្បីទីក្រុងស្អាត ដោយ​បាន​ប្រារព្វពិធីទិវាទីក្រុងស្អាត លើកទី៦​ឆ្នាំ២០១៨ នៅសួនច្បារសម្តេចហ៊ុន សែន ដោយមានការចូលរួមដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោកម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ និងកងកម្លាំងទាំង៣ប្រភេទ រួមទាំងសិស្សានុសិស្ស ចូលរួមយ៉ាងអធឹក​អធ័ម នៅព្រឹកថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានប្តេជ្ញាចិត្តរក្សាឲ្យបាននូវផ្ការំដួល២ទង និងបង្កើនល្បឿន រក្សាសំអាតជុំវិញក្រុងស្ទឹងសែន ដើម្បីឈានទៅទទួលយកពានរង្វាន់ជ័យលាភី ផ្ការំដួល៣ទងសម្រាប់ ខេត្តកំពង់ធំ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានសន្យាថា និងធ្វើឲ្យបានក្នុងកិច្ចការ ទីក្រុងស្អាត និងយកពានរង្វាន់ផ្ការំដួល៣ទងឲ្យបាន ក្នុងឆ្នាំ២០២១នេះ។

បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តម សុខ លូ បានអំពាវនាវឲ្យបញ្ឈប់ចាប់ពីពេលនេះតទៅ ក្នុងការ​ចោលសំរាម តាមដងផ្លូវសាធារណៈ ចូលរួមវេចខ្ចប់កាកសំណល់ចោលក្នុងធុងសំរាម និងអំពាវនាវឲ្យប្រជា ពលរដ្ឋដែលមានផ្ទះនៅតាមដងផ្លូវសាធារណៈ បញ្ឈប់ការដាក់តាំងសម្ភារៈ ស្លាកសញ្ញា និងការហាសខោ​អាវ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុងទាំងមូល គឺដើម្បីចូលរួមប្រឡងប្រណាំងជ័យលាភី​ទីក្រុង​ស្អាត ដែលជាកត្តាកំណត់ចូលរួមធានាដល់ការអភិវឌ្ឍន៍កម្ពុជា ប្រកបដោយនិរន្តរភាព និងភាពទទួលខុស ត្រូវ ។

ឯកឧត្តម សុខ លូ បានសំណូមពរឲ្យមានការចូលរួមយ៉ាងផុសផុល និងភាពទទួលខុសត្រូវខ្ពស់ នូវចលនា ប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីសំដៅឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ បៃតងប្រកបដោយគុណ ភាព និរន្តរភាព និងភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សក្កិសមទៅនិងកិត្តិនាម ​កម្ពុជា ( ព្រះរាជាអឆ្ឆរិយះ )  ដោយ  ប៊ុន  រដ្ឋា