កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងបែបនេះ ស្រ្តីមានដៃមួយ១០០ ក្រៅពីបំរើការងារ ផ្គាប់ផ្កួនប្តី គឺមានភារៈកិច្ចធ្វើម្ហូបដាំស្លចំអិនអាហារឲ្យប្តីនិងកូនៗពិសារ ថែមទាំងមើលកូនតូចធំ ប្រៀនប្រដៅកូនឲ្យសិក្សារៀនសូត្រច្រើនជាងបុរស មិនតែប៉ុណ្ណោះថែមទាំងទៅធ្វើការតាមរោងចក្រសហគ្រាស ភោជនីយ៍ដ្ឋាន រមណីយដ្ឋាន និងការងារផ្សេងៗដូចបុរសដែរ ទើបបានជាមានការផ្តល់តំលៃស្រ្តីមានសិទ្ធិធៀបស្មើរ គ្នានិងបុរស ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ជាក់ស្តែងខេត្តកំពង់ធំ មានភ័ពវាសនាណាស់ ដែលបានលោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ និងជាសមាជិកព្រឹទ្ធសភា តែក្រៅពីការងាររាជការលោកជំទាវក៏បានធ្វើការងារផ្ទះគ្រប់សព្វបែបយ៉ាងដែរ តែស្រ្តីខ្មែរត្រូវបានផ្តល់តំលៃតាំងពីដើមកំណើតខ្មែរមកម្លេះ មិនដូចប្រទេស មួយចំនួននៅលើពិភពលោកនេះ ស្ត្រីត្រូវបានបំរើទាំងក្រុមគ្រួសាររបស់ស្វាមី ស្រ្តីត្រូវបានគេគៀបសង្កត់ ទាំងផ្លូវចិត្តនិងផ្លូវកាយ និងគេចាត់ទុកជាទាសករ ។ 
ថ្ងៃ៨មិនា បានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិ ដែលជាការរំលឹកនូវការតស៊ូ របស់នារីពលករ ទូទាំងពិភពលោក ដែលបានប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឲ្យអនុវត្តសិទ្ធស្មើរគ្នារវាង បុរស និង នារី ក្នុងការ ថែទាំសុខភាព និងសិទ្ធធ្វើការ ដែលវាបានកាត់បន្ថយអំពើហឹង្សា និងការរើសរអើងចំពោះស្រ្តីភេទ ដែលគេ តែងតែចាត់ទុកជាភេទទន់ខ្សោយ ដែលពិធីនេះ ត្រូវបានរៀបចំឡើងនៅស្នងការនគរបាលខេត្តកំពង់ធំ ក្រោមអធបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត រួម ទាំងលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសស ស្នងការនគរបាលខេត្តកំពង់ធំ និងកងកម្លាំង២៦៤នាក់ នារី១៥៥នាក់ នៅរសៀលថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០១៨។
ក្នុងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កោតសរសើរ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការ នគរបាលខេត្តកំពង់ធំ ដែលយកចិត្តទុកដាក់ចំពោះមន្រ្តីថ្នាក់ក្រោម និងការរៀបចំកសាងសោភ័ណភាព ឲ្យក្លាយទៅជាកន្លែងគួរអោយចង់ធ្វើការង និងបានផ្តាំផ្ញើរ ដល់កងកម្លាំងនគរបាល នៃស្នងការខេត្តកំពង់ធំចេះសាមគ្គីគ្នា ស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន គឺពុំចេះមានរឿងទេ មេអង្គភាពត្រូវពិចារណាឲ្យច្បាស់គិតឲ្យបានត្រឹមត្រូវកុំជឿងលើសេចក្តីរាយការណ៍ទាំងស្រុង ។
ជាចុងក្រោយនៃពិធី ឯកឧត្តម សុខ លូ បានឧបត្ថម្ភថវិកា ចំនួន១៦០០ដុល្លា សម្រាប់ចែកជូនមន្រ្តីនគរបាល ខេត្តចំនួន២៦៤នាក់ និងមានការអញ្ជើញពិសារបាយសាមគ្គីទៀតផង ។
ដោយ ប៊ុន រដ្ឋា






































