បញ្ជាការដ្ឋានសឹករងកំពង់ធំ អបអរសាទរខួបទី១០៧ ទិវានារីអន្តរជាតិ៨មីនា  «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងថា៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិភាព ការអភិវឌ្ឍន៏ និងការលើកកម្ពស់វប្បធម៌អហិង្សាលើស្ត្រី ការជំរុញឲ្យបញ្ឃប់នូវ ការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

ពិធីនេះបានធ្វើឡើង នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយមានឯកឧត្តមអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»  នៅព្រឹកថ្ងៃ ៧ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាទីបញ្ជាការ ដែលមានយោធិននារី  រួមទាំងឧត្តមភរិយាជាទីស្រឡាញ់របស់ថ្នាក់ដឹកនាំចូលរួមយ៉ាង អធឹកអធ័ម ផងដែរ។

ក្នុងនោះឯកឧត្តម បានបញ្ជាក់ថា បច្ចប្បន្នស្រ្តីដែលជាយោធិន បំរើការងារក្នុងជួរកងយោធពលខេមរៈភូមិន្ទ​ត្រូវបានត្រូវបានយកចិត្តទុកដាក់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល គឺស្រីដែលឆ្លងទន្លេ និងត្រូវបានទទួល​ថវិការជួយឧបត្ថម្ភ៨០ម៉ឺនរៀល ដោយបញ្ជាក់អង្គភាពលិខិតមន្ទីរពេទ្យដែលជាសិទ្ធពិសេសជាង កម្មការនី។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ បងប្អូនស្ត្រី គឺជាធនធានមនុស្សមិនអាចខ្វះបាន និងចាត់ទុកស្ត្រីជាដៃគូរ ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍ សមត្ថភាព ស្ត្រីក៏ដូចជា ផ្តល់ឱកាសស្ត្រីចូលរួមក្នុងកិច្ចការងារ លើគ្រប់វិស័យ សិទ្ធិនារី មិនមែនមាន តែមួយថ្ងៃនេះទេ គឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបានលើកតម្កើនយូរមកហើយ នេះបើមើលតាមរយៈភាសារ និងអក្សរ ដូចជា មេបា មេទ័ព មេក្លោង ជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតឲ្យមានច្បាប់ដើម្បីឲ្យស្រ្តីដឹកនាំ ក្នុងមួយស្ថាប័នយ៉ាងតិចមួយនាក់ផងដែរ សម្រាប់ថ្នាក់ជាតិ និងក្រោមជាតិ។

ក្នុងឳកាសនៃពិធី ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរឲ្យនារីដែលបំរើការនៅក្នុងអង្គភាពតំបន់សឹកទាំងអស់ រួមទាំងភរិយារបស់យោធិន ចេះស្រឡាញ់គ្នា សាមគ្គីគ្នា រក្សាវិន័យនិងសេចក្តីថ្លៃថ្នូររបស់អង្គភាព មិនត្រូវ​នាំភ្លើងក្នុងចេញទៅក្រៅ ហើយក៏មិនត្រូវនាំភ្លើងក្រៅចូលមកក្នុងដែរ  ចេះអត់អោនអធ្សាស្រ័យអោយគ្នា ដើម្បីរួមគ្នាអភិវឌ្ឍន៍ រួមគ្នាកសាងសង្គមជាតិ រក្សាសន្តិភាពជូនប្រជាជន  ក្នុងនោះក៏មានកាដូរជា ផាមួង និង កន្សែងចែកជូនដល់យោធិននារីផងដែរ ។

ដោយ  ប៊ុន  រដ្ឋា