មេបញ្ជាការមេបញ្ជាការងចុះសួរសុខទុក្ខមេបញ្ជាការងក្រុងស្ទឹងសែនគ្រោះថ្នាក់ចរាចរណ៍ស្រាំលលាក្បាល

0

កំពង់ធំៈ លោកវរសេ​​នីយ៍​ត្រី​ សូ​ សន​មេបញ្ជាការ​រង​ ផ្នែក​សឹក​រង​ស្ទឹងសែន បានជួបគ្រោះថ្នាក់ចារចាណ៍ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បានបង្ករឲ្យប៉ះពាល់ដល់លលាក្បាល ខណៈពេលកំពុងតែរក្សាព្យាបាល នៅផ្ទះក្រោយពីចេញពីមន្ទីរពេទ្យ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ និងមេបញ្ជាការង ចុះសួរសុខទុក្ខ នៅថ្ងៃទី៧ ខែមិនា ឆ្នាំ ២០១៨។

លោកវរសេ​​នីយ៍​ត្រី​ សូ​ សន​ អាយុ​ ៥៨​ឆ្នាំ​ បាន​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​សប្តាហ៍​កន្លង​ទៅនេះ នៅ​តាមបណ្តោយ​​ផ្លូវជាតិ​លេខ​៦ មានភរិយា​និងកូនពីរនាក់នៅក្នុងបន្ទុក​ បច្ចុប្បន្ន​រស់នៅ​ភូមិ​កំពង់​ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​ សូមបញ្ជាក់ផងដែរថា លោកវរសេ​​នីយ៍​ត្រី​ សូ​ សន បច្ចុប្បន្នជាមេបញ្ជាកា​រង ក្រុងស្ទឹងសែន តែធ្លាប់មានប្រវត្តតស៊ូ ក្នុងសមរភូមិ​សង្រ្គាម​ហើយ​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​ក្រុម​ខ្មែរ​ក្រហម​ នៅ​តំបន់​កែងក្រសាំង​ ឃុំសានគរ​ ស្រុកកំពង់ស្វាយ​ កាលពីឆ្នាំ​១៩៨៧​។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា លោកវរសេ​​នីយ៍​ត្រី​ សូ​ សន គឺជានាយ​ទាហានមួយរូប ដែលមានស្នាដៃក្នុងការបំរើជាតិមាតុភូមិ និងជាទីស្រឡាញរាប់អានពីសំណាក់កងកម្លាំង ក្នុងអង្គភាព ជាមិត្តសុខ​ទុក្ខ​ ​មិត្ត​រួម​អាវុធ​ និង​រួម​ការងារ​ គឺ​ជា​មនោសញ្ចេតនា​មិន​អាច​កាត់​ថ្លៃ​បាន​ ម្យ៉ាងទៀត ក្នុងនាមខ្ញុំជាមេបញ្ជាការ ប្រៀបបានទៅនិងឳពុក  ពេលកូនឈឺគឺជាទុក្ខរបស់ឳពុក ដែលភារកិច្ច​ចាំបាច់​បំផុត ត្រូវយកចិត្តទុកដាក់ ពីសុខទុក្ខរបស់យោធិនគ្រប់រូប ដោយឡែកការចុះសូរសុខទុក្ខនេះ គឺជាទឹកចិត្ត ​ ដោយ​ក្តី​មនោសញ្ចេតនាដោយមិនអាចកាត់ថ្លៃបាន។

​ឧត្តមសេនីយ៍ត្រី សោម ស៊ុន ​បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីព្រួយបារម្ភណ៍ ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែល​តែងតែគិតគូជានិច្ចចំពោះអង្គភាពកងយោធពលខេមរៈភូមិន្ទ ក្នុងនោះក្រុមការងារបាន​ជួយ​ឧបត្ថម្ភ​នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​ ,មីម៉ាមីម៉ា​ ០២​ កេស​ ,ទឹក​ផ្លែឈើ​០១កេស​ ,​ទឹក​ដោះ​គោ​ឆៅ​ ០១ឡូ​ និង៥០០,០០០រៀល​(ហាសិបមម៉ឺនរៀល​)​ផងដែរ។

ដោយ  ប៊ុន  រដ្ឋា