ថយ​រថយន្ត​ចេញពី​ខារ៉ាអូខេ​បុក​រថយន្ត​គេ​អូស​ជាង​១០​ម៉ែត្រ​ទៅ​ផ្ទប់​និង​របងផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​រង​ការខូចខាត​យ៉ាងដំណំ​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ទើបតែ​ចេញពី​ខារ៉ាអូខេ​យីហោ ស៊ី​ធីឡាយ សង្ស័យ​ស្រវឹង​បាន​ថយ​រថយន្ត​លុច​ស៊ី​ស​៤៧០ ក្នុង​ល្បឿន​លឿន​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​និង​រថយន្ត​រ៉េវ​ហ្វ័​រ​មួយគ្រឿង​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​ទល់មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​បណ្ដាលអោយ​អូស​រុញ​ផ្ទប់​ទៅ​និង​ជញ្ជាំង​គាប​ជាប់​រង​ការខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៤ នៅ​ទល់មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​ ​

សមត្ថកិច្ច​ដែល​ចុះ​មកដល់​កន្លែងកើតហេតុ​បានអោយដឹងថា នៅមុខ​ពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8837 ដែល​បើក​ដោយ​បុរស​ម្នាក់​ទើបតែ​ចេញពី​ហាង​ខារ៉ាអូខេ​យីហោ ស៊ី​ធីឡាយ ហើយ​គាត់​ក៏បាន​ថយ​រថយន្ត​ចេញពី​ហាង​នោះ​ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​រ៉េ​ហ្វ័​រ​

មួយគ្រឿង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដែល​ម្ចាស់​រថយន្ត​ទើបតែ​ទិញ​ជិះ​បាន​កន្លះ​ខែ ចត​នៅ​ម្ខាង​ផ្លូវ​បណ្ដាលអោយ​អូស​រុញ​ផ្ទប់​ទៅបុក​និង​ជញ្ជាំង​ផ្សារ​ទំនើប​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល បណ្ដាលអោយ​បាក់​គាប​ជាប់​និង​ជញ្ជាំង​រង​ខាង​ខូចខាត​ខ្ទេច​មួយ​ជំ​ហៀ​ង​រថយន្ត ចំណែក​រថយន្ត​លុច​ស៊ី​សប​ង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ស្ទើរ​ទាំងស្រុង​។​ ​

បន្ទាប់ពី​កើត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​អោយ​ចុះមក​វាស់វែង​នៅ​កន្លែងកើតហេតុ​រួច​ក៏​សម្របសម្រួល​អោយ​ភាគី​ទាំងសងខាង​ដំណោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ ហើយក៏​ម្ចាស់​រថយន្ត​លុច​ស៊ី​បង្កហេតុ​នេះ​ព្រម​ទទួល​សង​រាល់​ការខូចខាត ថែមទាំង​សង​រថយន្ត​ថ្មី​អោយ​ម្ចាស់​រថយន្ត​រ៉េវ​ហ្វ័​រ​រងគ្រោះ​ខាងលើ​ដែលមាន​តម្លៃ​១១៥០០​

ដុល្លារ​ផងដែរ ហើយ​ចំពោះ​រថយន្ត​រេ​ហ្វ័​រដែ​ល​រង​ការខូចខាត​នេះ​ម្ចាស់​រថយន្ត​លុច​ស៊ី​ស​ព្រម​ទទួល​យកមក​រក្សាទុក​ខ្លួនឯង​ព្រោះ​មិន​ចង់​មានរឿង​ត​ទៅមុខទៀត​។​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ករណី​ចរាចរ​នេះ​មិន​បណ្ដាលអោយមាន​មនុស្ស​រងរបួស​ឡើយ គឺ​គ្រាន់តែ​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ខ្លួន​តែប៉ុណ្ណោះ​៕ ​Image1 Image2 Image3