កំពង់ធំៈ ប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាចំនួន២ភូមិស្មើរនឹង ១២១នាក់ ត្រូវបានអញ្ជើញមកទទួលយកប័ណ្ណសម្គាល់សមាជិកបក្ស ក្នុងពិធីសំណេះសំណាល ដែលមានឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០១៨។
ក្រោមពីប្រជាពលរដ្ឋបានឃើញពីសកម្មភាព របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ រួមទាំងការអភិវឌ្ឍន៍ ដោយបានបូជាសេចក្តីសុខ ទាំងជីវិតដើម្បីសេចក្តីរបស់ប្រជារាស្រ្តខ្មែរ បានធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿ ជាក់បំផុត និងស៊ូស្លាប់រស់ សុខចិត្តរួមសុខរួមទុក្ខជាមួយនឹងសម្តេច ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន មាន លទ្ធភាពក្នុងការដឹលនាំប្រទេសបន្តទៀត។
ពិធីចែកប័ណ្ណនេះត្រូវបាន ឯកឧត្តម សោម ស៊ុន ដឹកនាំសហការីចុះទៅជួបនឹងសមាជិកបក្សដល់មូលដ្ឋាន ដើម្បីសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៍ និងទទួលយកនូវសំណូមពររបស់សមាជិកបក្ស ដើម្បីជាមូលដ្ឋាគ្រិះនៃការកែទម្រង់នូវចំនុចខ្វះខាត ដែលមានសមាគជិក១២១នាក់ ស្រី៨២នាក់មកពីភូមិ គឺភូមិ ពោធិ និងភូមិ ចន្លុះ និងផ្ដល់ប័ណ្ណសំគាល់សមាជិកបក្ស ។
ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានថ្លែងអំណរគុណ សមាជិកបក្សទាំង អស់ដែលបានជឿនិងទុកចិត្តមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស ប្រជាជនជនកម្ពុជា គឺមានតែសម្តេចតេជោ ហ៊ុន សែន ទើបមានសន្តិភាព យើងទាំងអស់គ្នាត្រូវការសន្តិភាព ដោយសន្តិភាពយើងត្រូវរួមគ្នាការពារ ដើម្បីអនាគត់កូនចៅយើង និងត្រូវមានស្មារតីរ៉ឹងប៉ឹងមិនត្រូវជឿលើការ ញុះញ៉ុងពីជនអមិត្តដែលមានគោលបំណង បង្ករចលាចល បំផុសបំផុសធ្វើឲ្យខ្មែរតែមួយឈានទៅរកការបែកបាក់នោះទេ យើងទាំងអស់គ្នាត្រូវសាមគ្គីគ្នា រក្សាចំណងមិត្តភាពផ្ទៃក្នុង ដើម្បីយកឈ្នះលើការបោះឆ្នោតនាពេលខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា





































