បញ្ជាការដ្ឋានប្រជុំ​ប្រគល់​ភារកិច្ច​ជូន​មេទ័ព​តាម​បណ្ដា​អង្គភាព​ទទួលខុសត្រូវការពារសុវត្តិភាពក្នុង​ពិធីសំបូរ​សង្រ្កានព្រៃគុក

0

កំពង់ធំៈ ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ ឲ្យកងកម្លាំងតាមបណ្តាអង្គភាពស្រុកក្រុង ​សហការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ឲ្យសប្បាយ​រីករាយ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែលបានប្រារព្វធ្វើឡើងនៅ សំបូរសង្រ្កានព្រៃគុក ឲ្យមានសុវត្តិភាពលទ្ជផល ជោគជ័យក្នុងរយះពេល៣ថ្ងៃនេះ ក្នុងបរិវេណ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ក្នុង​ស្រុក​ប្រសាទ​សំបូរ​ ខេត្ត​កំពង់ធំ​ ដោយសហការជាមួយកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ។

គោលបំណងនៃអង្គរប្រជុំ តម្រូវឲ្យកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ បំពេញតួនាទីភារកិច្ច ក្នុងការចូល​រួមបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ទ ដើម្បីចូលរួមគោរពនិងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិ ភាពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ និងការណែនាំផ្តាំផ្ញើររបស់​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងបាន​​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់កងឯកភាព ដែលមានសមាសភាព​ចូលរួម​ប្រជុំ១០២នាក់ នៅសាលសប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៨។

បន្ទាប់ពីតាមបណ្តាអង្គភាពផ្នែកសឹករង ស្រុកក្រុង បានរាយការណ៍ ពីស្ថានភាពមូលដ្ឋានរួចមក ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ក្រោមការយកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃ ព្រះ​រាជាណាចក្រកម្ពុជា បានគិតគូរពីប្រាក់បៀរវត្តជូនដល់មន្រ្តីរាជការ តាមស្ថានភាពសង្គមនាបច្ចុប្បន្ន បានឲ្យ មន្រ្តីចាប់ពីឋានៈពលទោ គឺពលទាហានទាបបំផុត ទៅក៏បានទទួលបៀរវត្តជាងមួយលានរៀនដែរ ដូច្នេះ​ថវិកាទាំងនេះបានធ្វើឲ្យជីវភាពគ្រួសារល្អប្រសើរជាងមុន ក្នុងនោះឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរ និង​ប្រគល់​ភារកិច្ច​ជូន​មេទ័ព​តាម​បណ្ដា​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ប្រុងប្រៀប​កម្លាំង​ គ្រឿង​បំពាក់​ និង​មធ្យោ​បាយ​គ្រប់​គ្រាន់​ ​ ចាត់តាំកម្លាំងប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ តាមរមណីយដ្ឋាននានា​ដើម្បីដោះស្រាយ​សភាព​ការណ៍ ដែលបានកើត ឡើងឲ្យបានទាន់ពេលវេលា និងបែងចែកវេនជូនកងកម្លាំង ដើម្បីឲ្យកង​កម្លាំង​បានចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ។

ដោយ  ប៊ុន  រដ្ឋា