មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទទួលស្វាគមន៍មេបញ្ជាការយោធា ខេត្តបារៀវង់តាវ!

0

(ព្រះវិហារ): មេបញ្ជាការតំបន់ប្រតិបត្តការសឹករង ខេត្តព្រះវិហារ បានទទួលស្វាគមន៍មេបញ្ជាការយោធា ខេត្តបារៀវង់តាវ អញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តការល្អ នៅអង្គភាពតំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ ។

នៅក្នុងជំនួបសំណេះសំណាលនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ព្រះវិហារ រួមជាមួយមេបញ្ជាការង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ពីសំណាក់កងទ័ពស្ម័គ្រចិត្ត ប្រជាជនវៀតណាម និងការអញ្ជើញមកដល់ របស់លោកមេបញ្ជាការខេត្តបារៀវង់តាវ ក៏ដូចជា គណៈប្រតិភូទាំងអស់ វាគឺជាសក្ខីភាពមួយ បង្ហាញពីទឹកចិត្ត និងសក្ខីភាពរវាងខេត្តយើងទាំងពីរ។

សូមបញ្ជាក់ថា នៅក្នុងជំនួបសំណេះសំណាលនេះដែរ គោល បំណង គឺក្នុងការផ្តល់នូវជំនួយ ជាគ្រឿងបរិក្ខាពេទ្យ ជូនដល់តំបន់ប្រតិបត្តការសឹករងខេត្តព្រះវិហារ។ ហេីយនៅថ្ងៃទី៥-៦ ខែមេសា ខាងមុខនេះ ក៏មានកម្មវិធីកិច្ចសហប្រតិបត្តិការ ចុះអនុសារណៈរវាងយោធា ខេត្តបារៀវង់តាវ និងតំបន់ប្រតិបត្តការខេត្តព្រះវិហារ ព្រមទាំងនាំយកអំណោយមួយចំនួន មកចែកជូនដល់គ្រួសារកងទ័ពចំនួន ៣០០គ្រួសារ នៅក្នុងកម្មវិធីនោះផងដែរ៕សួនលីណា