គោយន្តពេជ្ឈឃាដប្រល័យសង្ខាម្ចាស់ឯងឲ្យស្លាប់យ៉ាងអាណោចអាធ័ម

0

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ បណ្តាលឲ្យប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ហួសចិត្ត និងមិន នឹក​ស្មានដល់ រឿងដែលមិនត្រូវកើតបែរជាកើត បណ្តាលឲ្យម្ចាស់គោយន្តស្លាប់យ៉ាងអាណោចអាធ័មដោយ​សារទ្រុងបែនឡានដឹកដី ធ្លាក់សង្កត់ កាលពីលាម៉ោង ២០ និង០០នាទី ថ្ងៃទី ២១ ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ៦ A ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ។

បន្ទាប់ពីមានករណីហេតុការណ៍ ដែលបណ្តាលឲ្យមានមនុស្សស្លាប់រួចមក លោកវរះសេនីយ៍ត្រី  ស្រី  សំណាង បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងកើតហេតុ ដែលបានសហការជាមួយនឹងកម្លាំងនៃអធិការ ដ្ឋាននគរបាលស្រុកសន្ទុក ក្រោយពីបានពិនិត្យស្ថានភាពដែលបង្ករឲ្យស្លាប់មនុស្ស ក៏បានដឹងពីហេតុដែល បណ្តាលឲ្យមានមនុស្សស្លាប់ដោយសារតែ តៃកុងគោយន្តបានបើកគោយន្តដឹកដីមកចតនៅចំនុចកើតហេតុ ក៏គោយន្តខូច ក៏បានបែនទ្រុងឡើងទៅលើ ហើយម្ចាស់បានឡើងទៅលើតួរគោយន្តដើម្បីជួសជុល ស្រាប់តែ​ទ្រុងគោយន្តបានធ្លាក់សង្កត់ច្របត់ខ្លួនជាប់ ហើយបានស្លាប់ភ្លាមៗមួយរំពេច សូម្បីតែពាក្យលាប្រពន្ឋកូន​មួយម៉ាត់ក៏គ្មានឳកាសលាដែរ ក៏ដោយសារការធ្វេសប្រហែសបណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ដោយសារគោយន្តបែន ដឹកដីនេះ ខណៈពេលដែលជនរងគ្រោះស្លាប់ ដោយសារទ្រុងបែន ធ្លាក់សង្កត់គឺពុំមានអ្នកណាម្នាក់ដឹងឡើយ លុះព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ ២០១៨ ទើប ប្រជាពលរដ្ឋមានការសង្ស័យគោយន្តឈប់ ពេញមួយយប់ក្បែចិញ្ចើមផ្លូវ ហើយពុំឃើញមានម្ចាស់ទើបដើទៅ មើលទើបប្រទះឃើញមនុស្សស្លាប់គៀបជាបនិងទ្រុងបែនរថយន្ត។

ជនរងគ្រោះដែលបានស្លាប់ ត្រូវបានសាច់ញាតិបញ្ជាក់ថា ឈ្មោះ គៀន គាម ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅ ភូមិព្រៃស្រងែ ឃុំបល្លង្ក័ ស្រុកបារាយណ៍ខេត្តកំពង់ធំ ក្រោយពីសមត្ថកិច្ចបានពិនិត្យកោសល្យវិច្ឆ័យរួច ក៏បានប្រគល់សាកសពជូន លោកឪពុករបស់ជនរងគ្រោះ ទទួលយកសពទៅធ្វើបុណ្យ តាមប្រពៃណី ។

ដោយ  ប៊ុន  រដ្ឋា