ជាងម្នាក់ត្រូវសរសរផ្ទះ ដួលរលំវាយ ចំក្បាល បណ្តាលអោយស្លាប់

0

ខេត្តកំពត ៖ បុរសជាងផ្ទះម្នាក់ ត្រូវសរសរផ្ទះ ដួលរលំ វាយចំក្បាល អោយស្លាប់ ហេតុការណ៍ បានកេីតឡេីង នៅព្រឹកថ្ងៃទី ២២ ខែ មិនា ០៣ ឆ្នាំ ២០១៨វេលា ម៉ោង៧ព្រឹក នៅ ផ្ទះលោក ចង់ សុផាត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិ កំរ៉ែង ក្រសាំង ឃុំ ខ្ជាយខាងជើង ស្រុកដងទង់ ខេត្ត កំពត។ជនរងគ្រោះ ដែលសរសរផ្ទះ ដួលវាយចំក្បាល បណ្តាល អោយស្លាប់នោះ មានឈ្មោះ ឌុក ពុត ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិ ស្រូវក្រោម ឃុំ ទទង់ ស្រុក ដងទង់ ខេត្ត កំពត។រូបគាត់បានមក ធ្វេីជាជាងផ្ទះ អោយឈ្មោះ ចង់ សុផាត រសនៅភូមិ ឃុំកើតហេតុលេី សាក្សីនៅទីនោះ បានអោយដឹងថា មកពីក្រុមជាង ធ្វេីប្រហែលភ្លេចដាក់ ប្រឡុង នៅក្នុងរ៉ុនសរសរ ហេីយពេលនោះសរសរផ្ទះ ក៍បានដួល វាយត្រូវ បណ្តាលអោយស្លាប់តែម្តង។