​​ឧត្តមសេនីយ៍ សោម ស៊ុន ចុះសួរសុខទុក្ខនិងត្រួតពិនិត្យកម្លំាងជំនាញ​អន្តរាគមន៍​ពិសេសកំពុងហ្វឹកហាត់

0

កំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម មេបញ្ជាការ បានដឹកនាំប្រតិភូយោធា ចុះសួរសុខទុក្ខ គ្រូយោធាចារ្យ ដែលបានកំពុងខ្នះខែ្នងយកចិត្ត ផ្ទេរចំណេះដឹងជូនដល់កងកម្លាំងជំនាញអន្តរាគមន៍ ពិសេសរបស់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ដែល​កំពុង​តែធ្វើការហ្វឹកហាត់​នៅ​បញ្ជាការ​ដ្ឋាន​វរសេនាតូច​លេខ​១​ នៅព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានមានប្រសាសន៍ កោតសរសើរដល់លោកគ្រយោធាចារ្យ  ដែលបានអញ្ជើញមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចំណាយពេលវេលាដ៏មានតំលៃ លះបង់ពេលវេលា និងសេចក្តីសុខគ្រួសារ ចូលរួមសហការយ៉ាងសម្រាក់សម្រាំបង្ហាត់បង្រៀនផ្តល់ចំណេះដឹងដ៏មានតំម្លៃដល់ កងកម្លាំងកងយោធពលខេមរភូមិន្ទ នៃតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ក្នុងនោះឯកឧត្តម មេបញ្ជាការបានផ្តល់នូវថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តជូនដល់គ្រូយោធាចារ្យ សម្រាប់ប្រើប្រាស់កតាមសេចក្តីត្រូវការ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុនបានផ្តាំផ្ញើរដល់សិក្ខាមទាំងអស់ ឲ្យយកចិត្តទុកដាក់ អត់ធ្មត់ប្រឹងប្រែង ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ហ៊ានសួរ ហ៊ានឆ្លើយ និងចេះឆ្ងល់ដើម្បីទទួលបាននូវចំណេះពិត សម្រាប់ការប្រើប្រាស់ក្នុងនាពេលអនាគត់ក្នុងនោះឯកឧត្តមសោម ស៊ុន បានសង្កត់ធ្ងន់លើការហ្វឹកហាត់ ជំនាញអន្តរាគមន៍ពិសេស គឺជា​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សណ្តាប់​សង្គម​ ប្រឆាំង​នូវ​រាល់​សកម្ម​ភាព​បង្ករចលាចលខុសច្បាប់​ពី​ក្រុម​អមិត្ត​ ដែល​មានគោលបំណងបំផ្លាញសន្តិភាពនិងសេចក្តីសុខសាន្តរបស់ប្រជាជន​កម្ពុជា​  និង​ការពារ​ឲ្យ​បាន​ដាច់​ខាត​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ប្រសូត​ឡើង​ពី​ការ​បោះឆ្នោត​ ។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងត្រូវប្រកាន់ភ្ជាប់នូវគោលជំហរ រ៉ឹងមាំស្មោះត្រង់ ស្នេហាជាតិ បំរើប្រជាពលរដ្ឋដោយឥតលក្ខខណ្ទ និងត្រៀមរួចជាស្រេចទាំងគុណភាព សមត្ថភាព និងសុខភាព ក្នុងការទទួលបញ្ជាពីថ្នាក់លើ ដើម្បីធ្វើអន្តរាគមន៍ នូវហេតុការណ៍ផ្សេងៗដែលបានកើតឡើង គឺចាំបាច់ កងកម្លាំងត្រូវមានចំណេះដឹងគ្រប់គ្រាន់ គោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់មេបញ្ជាការ ស្របតាមការ គោលនយោបាយរបស់ក្រសួងការពារជាតិ ដើម្បីបំរើជាតិមាតុភូមិ បំរើសេចក្តីសុខដល់ប្រជាពលរដ្ឋ រក្សាសន្តិភាព និងការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ។

ដោយ  ប៊ុន រដ្ឋា