សិស្សវិទ្យាល័យស្រុកគិរីវង់នៅឃុំព្រៃរំដេងជាង៤០០នាក់និងទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីខណៈដែលស្នងការដ្ឋាននគរបាលខេត្តតាកែវ

0

ខេត្តតាកែវ៖ មន្ត្រីជំនាញចុះមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់សាលារៀនតែម្តងដើម្បីសម្រួលដល់សិស្សតាកែវ៖សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាពិសេសអាជ្ញាធរឃុំ បានសំដែងនៅភាពសប្បាយរីករាយជាមួយនិងការ យកចិត្តទុកដាក់របស់ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលបានដាក់អោយមន្ត្រីជំនាញចុះមកធ្វើអត្តសញ្ញាណប័ណ្ណដល់សិស្សសាលានៅវិទ្យាល័យគិរីវង់តែម្តង ក្នុងនោះមានសិស្សចំនួន ៤០៣នាក់ ស្រី១៩៧នាក់ ដែលត្រូវធ្វើ ដើម្បីត្រៀមសម្រាប់ ការបោះឆ្នោតនាពេលខាងមុខនេះ ។
ក្នុងឱកាសចុះត្រួតពិនិត្យនិងជម្រុញដល់មន្ត្រីជំនាញលើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់សិស្សានុសិស្សវិទ្យាល័យគីរីវង់ ឋិតនៅឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតតាកែវ នៅព្រឹកថ្ងៃទី ២៣ ខែមីនា ២០១៨ នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីជំនាញក្នុងពេលធ្វើ ត្រូវតែពិនិត្យអោយបាន ច្បាស់លាស់លើ អក្ខរាវិរត់ ដែលបំពេញលើតួអក្សរនៅក្នុងអត្តសញ្ញាប័ណ្ណ ជាមួយនិងសាមីខ្លួនអោយបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ក្នុងការយកអត្តសញ្ញាណប័ណ្ណនេះទៅប្រើប្រាស់បានល្អ ប្រសើរ សម្រាប់ដាក់ពាក្យធ្វើការងារនៅថ្ងៃខាងមុខ អោយស្របជាមួយនិងសំបុត្រកំណើត និងសៀវភៅគ្រួសារ ជៀសវាងមានការខុសឆ្គង បង្ករការលំបាក់ដល់ពួកគាត់នៅពេលក្រោយ ។ ទទឹមនឹងនោះដែរឯកឧត្តម ក៏បានជម្រុញអោយលោកមេឃុំ ធ្វើការស្នើមកសមត្ថកិច្ចជំនញ បើសិនជាទីណាមានពលរដ្ឋត្រូវការធ្វើអត្តសញ្ញាណប័ណ្ណច្រើន នៅលើទីតាំងណាក៏បាន រូបលោក និងចាត់អោយមន្ត្រីជំនាញចុះទៅធ្វើអត្តសញ្ញាណប័ណ្ណដល់ទីនោះតែម្តង ជាការសម្រួលដល់ការងាររបស់ពួកគាត់ ។
ប្អូនស្រី ស៊ុន សិរីរត្ន័ ជាសិស្សថ្នាក់ទី ១២A នៃវិទ្យាល័យស្រុកគីរីវង់ បានសំដែងនៅទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់លើពេលវេលាសិក្សារបស់សិស្សានុសិស្ស ដែលមានមន្ត្រីជំនាញផ្នែកអត្តសញ្ញាណប័ណ្ណ បានមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនពួកគាត់នៅក្នុងសាលារៀនតែម្តង ហើយនេះគឺជាសកម្មភាពគំរូមួយរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានយល់ដឹងពីសុខទុក្ខរបស់សិស្សសាលាដូចរូបនាង ។
ជាមួយគ្នានោះដែរលោក ណេន មយ នាយកសាលា និងលោក ម៉េង សារុន មេឃុំព្រៃរំដេង បានសំដែងនៅការថ្លែងអំរគុណយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាពិសេសរាជរដ្ឋាភិបាល ដែលបានយល់ដឹងពីការលំបាករបស់ក្មួយៗដែលជាសិស្សានុសិស្ស នៅតាមទីជនបទដាច់ស្រយ៉ាលនេះ ទៅលើសកម្មភាពមួយនេះ ។តាកែវ