ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៦គ្រាប់ដែលសល់ពីសម័យកាលសង្គ្រាម នៅកម្ពុជា ត្រូវបានមន្រ្តីជំនាញកម្ទេចចោលនៅនឹងកន្លែង។នៅព្រឹកថ្ងៃទី២៣ ខែមិនា នេះ មន្ត្រីជំនាញបានអោយដឹងថា ការកំទេចកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ធ្វើឡើងនារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ត្រីជំនាញបានអោយដឹងទៀតថា កាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបានកម្ទេចមានប្រភេទគ្រាប់ ៦០មីលី្លម៉ែត្រចំនួន ០៦គ្រាប់ ប្រភេទគ្រាប់ ៦៩ចំនួន ០១គ្រាប់ និងគ្រាប់Pmn2ចំនួន ០៩គ្រាប់ សរុបចំនួន ១៦គ្រាប់ ហើយមន្រ្តីជំនាញនៅតែបន្តកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីរុករកជាបន្តបន្ទាប់ជានិច្ចទៀត៕





































