(ខេត្តកំពត)៖ គំនរសំរាមដែលគេ យកមកគរទុកនៅ ជាប់ របងផ្សារកំពង់ត្រាច មានចំនួន២ កន្លែងខាងកេីត ផ្សារនិងខាងជេីង ផ្សារហេីយ ផ្សារកំពង់ ត្រាច នេះ ស្ថិតក្នុងភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ខាងកេីត ស្រុក កំពង់ត្រាច ខេត្ត កំពត។
អាជីវករលក់ដូរ នៅផ្សារ កំពង់ត្រាច បានអោយដឹងថា គំនសំរាមនេះ លោកប្រផ្សារ បានទុក តាំងពិព័ មេីលមាន រយៈ ពេល៣ ថ្ងៃមកហើយ ធ្វើឱ្យគំនរសំ រាមកាន់តែខ្ពស់ទៅៗដូចកូនភ្នំហេីយមាន ក្លិនស្អុយទៀត។
ហេីយម្យ៉ាងទៀត ពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យ កាកសំណល់ សំរាមទាំងនេះ ស្អុយរលួយ ជះក្លិន ទៅលើប្រជាពលរដ្ឋ ដែលរស់ នៅជិតនោះ និងជះក្លិនទៅលើ ភ្ញៀវជាតិ- អន្តរជាតិ ធ្វើដំណើរ ឆ្លងកាត់និង ចេញចូល ក្នុងផ្សារ មានក្លិន ស្អុយពីគំនរ សំរាមនេះ បានធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាព និងជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង ដែលកំពុង ប្រឈមទៅនឹង ការកើតមាន ជំងឺផ្សេងៗ ។
ប្រជាពលរដ្ឋ ប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកម៉ៅ ការដោយនិយាយថា អ្នកម៉ៅ ការមួយណា ក៏ដូច មួយណាដែរ រឿងយក លុយ ដល់ខែមិនទាន់ទេ ទារភ្លាម ចុះ សំរាមវិញម្តេច ក៏មិនយក ឱ្យលឿន ដូចមកយកលុយផង ? ទុកឱ្យស្ទះ ២ទៅ៣ ថ្ងៃ ហើយ នៅតែ មិនទាន់ មកយក ទៀត ឬក៏ទុកបង្អួត អ្នកទេសចរណ៍។
ទាក់ទិននឹងការ កកស្ទះ សំរាមរយៈ ពេលជាច្រើន ថ្ងៃនេះ លោក អូន ខន អភិបាល ស្រុក បានអោយ ក្រុមអ្នក យកព័តមាន អោយដឹងថាលោក បានប្រាប់ ទៅខាងប្រធានផ្សារហេីយ អោយដឹកសំរាមនេះចេញជាបន្ទាន់ ហេតុអ្វី បាន ទុកសំរាម អោយនៅសល់ទៀត។
រឿងសំរាម ដែលគេគរ ទុកតាំង ពិព័រណ៍ ឱ្យស្អុយនេះ នៅជុំវិញផ្សារ កំពង់ត្រាចនេះ គួតែលោក អភិបាលស្រុក ជួយដោះ ស្រាយ ជូនប្រជា ពលរដ្ឋហេីយ កុំទុក អោយមាន ក្លិនស្អុយអញ្ចឹងអី។




































