កំពង់ធំៈ រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលជនរងគ្រោះកំពុងតែ ជិះម៉ូតូ បណ្តាលឲ្យស្លាប់ដោយសារបោកក្បាលទៅនឹងថ្នល់ និងបានស្លាប់នៅនឹងទីកន្លែងកើតហេតុ ដោយ សារមានការធ្វេសប្រហែស មិនបានពាក់មួកសុវត្តិភាព។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងលើបុគ្គលិកធានាគាស្ថាបនា លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ភូមិសាល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង២០.៤០នាទីយប់ ករណីគ្រោះថ្នាក់ចរាចរម៉ូតូ បុករថយន្តក្នុងទិសដៅស្របគ្នា(ពីត្បូងទៅជើង) ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ លឹម.គីមហ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកធានាគាស្ថាបនា រស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FM.8861 ស្លាប់នៅកន្លែងកើតហេតុ បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ានដាយ(ភ្លៅ៤) ពណ៌ស ផ្លាកលេខក.៥៦៣៩.ភព៣ អ្នកបើកមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ តៃកុងឡាន ឃើញសភាពមិនស្រួល ក៏បានគេចខ្លួនបាត់ ស្រមោលតាមទំលាប់ ។
តាមការសណ្ឋានរបស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ជនរងគ្រោះជាអ្នកបើកបរម៉ូតូ បើកស្ថិតក្នុងស្ថានភាពស្រវឹងនិងមានល្បឿនលឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ក្រោយពីកើត ហេតុ វត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅ អធិការស្រុកបារាយណ៍ ។ ដោយ ប៊ុន រដ្ឋា





































