មហាជនសំណូមពរឲ្យមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ពិនិត្យហាងកាហ្វេ THE THIRD PLACE COFFEE

0

កំពង់ធំៈ ហាងកាហ្វេមួយកន្លែង ដែលកំពុងតែបើកដំណើរការ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមាន យីហោ ឈ្មោះ THE THIRD PLACE COFFEE កំពុងតែប្រព្រឹត្តផ្ទុយពីច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា និងពុំមានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ទីរពាណិជ្ជកម្មនោះឡើយ ខណៈ ពេលដែលហាងនេះ បើកលក់ជាង៦ខែមកហើយ ដោយប្រើប្រាស់អក្សរបរទេសទាំងស្រុង ពុំមានអក្សរខ្មែរ សូម្បីតែមួយតួរ ។

ជាក់ស្តែងប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ និងក្រុមអជីវករ បានលាន់មាត់ថា លោកពុំយល់សោះហេតុអ្វី​បានជាអាជ្ញាធរ អនុញ្ញាតិឲ្យ ហាងកាហ្វេមួយនេះប្រើប្រាស់អក្សរបរទេស ទាំងស្រុង ដោយពុំមានអក្សរខ្មែរ បន្តិចឡើយ ដោយសារតែកន្លងមក ពួកគាត់បានឃើញតាម បណ្តាហាងផ្សេងៗ មានអក្សរខ្មែរផង និងអក្សរ បទេសផង សម្រាប់ពួកគាត់មិនដឹងថា ហាងនេះគេហៅហាងអ្វីនោះទេ ព្រោះកំរិតវិជ្ជានៅទន់ខ្សោយ ទើប​សំណូមពរឲ្យ ម្ចាស់ហាង ធ្វើការកែសម្រួលស្លាកយីហោ ដើម្បីឲ្យកូនខ្មែរបានស្គាល់ផង។

ដោយឡែកបើកផ្អែកទៅលើ ការអនុញ្ញាតិច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា ហាង រមណីយដ្ឋាន ភោជនី​យដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងស្ថានបំរើសេវាកម្មទេសចរណ៍ ត្រូវដាក់អក្សខ្មែរធំៗនៅពីលើអក្ស​បរទេស និងមិនអនុញាតិឲ្យដាក់អក្សរបរទេសទាំងស្រុងនោះឡើយ  ហើយក៏មិនអោយអក្សខ្មែរ នៅពីក្រោម អក្សបរទេសដែរ ការកាណែនាំបែបនេះ គឺជាគោលបំណងថែរក្សាអត្តសញ្ញាណជាតិ ដែលជាការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងហាងកាហ្វេ THE THIRD PLACE COFFEE ពុំបានខ្វាយខ្វល់ ពីការចូលរួមថែរក្សាអត្តសញ្ញាណ​ជាតិនោះឡើយ ដោយកំពុងតែវង្វេងនិងវប្បធម៌ ទំនាមទំលាប់ប្រពៃណីបរទេស មកប្រើប្រាស់នៅក្នុងខេត្ត​កំពង់ធំ ដែលជាសកម្មភាពបន្តុះបង្អាប់ជាតិសាសរបស់ខ្លួន រូបភាពនេះត្រូវបានថតនៅព្រឹកថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ ២០១៨  នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដោយ  ប៊ុន  រដ្ឋា