ស្នងការនគរបាលខេត្តតាកែវចុះសួរសុខទុក្ខមន្ត្រីប៉ូលីសដែលមានជំងឺ

0

ខេត្តតាកែវ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរងទទួលផែនសេនាធិការ លោក ឧត្តមសេនីយ៍ត្រី ពៅ លន់ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស លោកវរសនីយ៍ឯក លោកវរសេនីយ៍ទោ នាយ នាយរងការិយាល័យជំនាញ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងសំណេះសំណាលដល់ លោកវរសេនីយ៍ទោ ខៀវ ទិដ្ឋា នាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលកំពុងសម្រាកព្យាបាលជម្ងឺទឹកនោមផ្អែម (វះកាត់ជើង) នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល មី៥កេស និងទឹកដោះគោឆៅ៥យួរ ផងដែរ។