ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចាប់ខ្លួនបានក្នុងករណីលួច

0

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចាប់ខ្លួនបានក្នុងករណីលួ

តាកែវ​ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកព្រៃកប្បាសបេីកការស្រាវជ្រាវភ្លាមៗរហូតកំណត់មុខសញ្ញាបាននិងចាប់ខ្លួនយកមកសាកសួរក្នុងករណីប្រព្រឹត្តអំពេីចោរកម្ម។

ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីប្រព្រឹត្តអំពេីចោរកម្មនេះ តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ជុំ​ ឈឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានប្រាប់ថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី មានករណីលួចម៉ូតូមួយកើតឡើងនៅ​ចំណុចផ្សារព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបង្ករឡេីងដោយជនសង្ស័យឈ្មោះ លាង សុផល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជនសង្ស័យបានធ្វើសកម្មភាព​លួចម៉ូតូ​ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០០៥ ពាក់ផ្លាកលេខបាត់ដំបង1B-3431 របស់​ឈ្មោះ យូ ថារី ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលជនរងគ្រោះ​បានទុក​ម៉ូតូនៅមុខផ្សារហើយចូលទៅទិញអីវ៉ាន់។​លោកអធិការបន្តថា ក្រោយទទួលបានព័ត៌មានភ្លាមអំពីករណីលួចម៉ូតូបានកេីតឡេីង លោកបានដឹកនាំកម្លាំងជំនាញនៃអធិការ​ដ្ឋាន​ន​​​​​​គរ​បាល​​ស្រុក​​​ព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះប្រតិបត្តិការ ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំ​ង​​​​​​​​​​​ដកហូត​វត្ថុ​តាង​រួមមានម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យក្នុងករណីលួចខាងលេីនេះត្រូវបានកម្លាំងជំនាញអធិកាតស្រុកព្រៃកប្បាសកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូជនរងគ្រោះបានប្រគសល់ជូនវិញហេីយក្រោយបំពេញបែបបទនិងពិនិត្យឯកសារម្ចាស់កម្មសិទ្ធរួចរាល់៕(វីរៈ)