ខុសគ្នាជាងកន្លះម៉ោងបុរសពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ពីរកន្លែងផ្សេងគ្នាក្នុងខេត្តតាកែវតាកែវ ÷
ជនរងគ្រោះដោយរន្ទះបាញ់បានស្លាប់២នាក់ក្នុងថ្ងៃតែមួយពីរកន្លែងផ្សេងគ្នានៅខេត្តតាកែវ។ភ្លៀងធ្លាក់មួយមេនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះមានករណីរន្ទះបាញ់សម្លាប់បុរសពីរនាក់ក្នុងទឹកដីខេត្តតាកែវព្រោះតែការធ្វេសប្រហេសនៃជនរងគ្រោះ។ ករណីទី១ កេីតឡេីងនៅវេលាម៉ោង១៥និង០០នាទីរសៀល បានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ជុំ ផែន អាយុ៥៨ឆ្នាំ ស្លាប់នៅកណ្ដាលបឹងវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ
ក្រុងដូនកែវខណៈជនរងគ្រោះកំពុងដោះលបកំពឹសក្រោមដំណក់ភ្លៀងរលឹមស្រេចៗ។ ចំណែកករណីទី២ ជនរងគ្រោះបានស្លាប់ដោយរន្ទះបាញ់ដែរ
ខណៈជនរងគ្រោះកំពុងតែយកចបមកកាយបង្ហូរទឹកចេញពីមុខផ្ទះរបស់គាត់។ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀលដែលជនរងគ្រោះមានឈ្មោះ ជុន ខុន ភេទប្រុស អាយុ៤៩ឆ្នាំ រស់
នៅភូមិព្រៃរំពាក់ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
បច្ចុប្បន្នសពជនរងគ្រោះដោយរន្ទះបាញ់ទាំងពីរនាក់ខាងលេីនេះត្រូវបានក្រុមគ្រួសាររៀបចំធ្វេីបុណ្យតាមប្រពៃណី៕ (វីរៈ)




































