រថយន្តតាកូម៉ាផ្តាច់ព្រលឹងបុរសម្នាក់ឲ្យស្លាប់នៅក្នុងទឹកខណៈពេលរថយន្តក្រឡាប់ចូលធ្លាកស្នាមភ្លោះ

0

កំពង់ធំៈបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលកំពុងតែធ្វើដំណើរ តាមរថយន្តតាកូម៉ា  ក៏ត្រូវរថយន្តក្រឡាប់ធ្លាក់ចូលស្នាមភ្លោះដែលមានទឹកស្មើរចង្កេះបណ្តាឲ្យឈ្លក់ទឹកស្លាប់នៅក្នុងទឹកតែម្តង ។

ហេតុការណ៍ថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសស្រាល បានកើតឡើង​លើកំណាត់ផ្លូវជាតិលេខ៦២ ដែលលាតសន្ធឹងពីខេត្តកំពង់ធំ ទៅព្រះវិហារ ត្រង់ចំនុចភូមិត្រពាំងចំបក់ ឃុំ​ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២.៥នាទីកណ្តាលអាធ្រាតឈានចូលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ។

លោក សាយ សុភ័ក្ក ជាតៃកុងឡានបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេត លោកបាន​ធ្វើដំណើរ មានគ្នា៣នាក់ ជនរងគ្រោះដែលស្លាបជាប្អូនថ្លៃ ចេញពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ចាម ដោយបាន​បើក​បររថយន្ត ប្រភេទតាកូម៉ា (ពណ៌ ស ) ពាក់ស្លាក​លេខ កំពង់ចាម 2A-6307 លុះមកដល់​ចំ​នុចកើតហេតុ ស្រាប់តែ បួងចង្កូតរថយន្តអត់មក បែរជារថយន្តប្រទាញទៅខាងឆ្វេង បណ្តាលឲ្យបុកដើម​អាកាស្យា ហើយប្រឡាប់ចូលទឹកតែម្តង ក្រោយមកលោកបានព្យាយាមចេញពីក្នុងរថយន្តតាមកញ្ចក់ ហើ​យ​​ស្ទុះទៅ​ជួយប្អូន ថ្លៃយកចេញពីក្នុងទឹកនៃនៅក្នុងរថយន្ត លុះយកចេញមកក្រៅ​ក៏ស្រាប់តែជនរងគ្រោះ​បានដាច់ខ្យលស្លាប់បាត់ហើយ។

លោក សាយ សុភ័ក្ក បានឲ្យដឹងថា មុនពេលចេញដំណើរ លោកបានចូលផឹកស៊ីជាមួយមិត្តភ័ក្ក​បន្តិចបន្តួច​តែអត់ស្រវឹងទេ ចំណែកជនរងគ្រោះឈ្មោះ ម៉ឹង ស៊ីវត្ថា អាយុជាង៣០ឆ្នាំ​មានប្រពន្ឋ នឹងកូនម្នាក់ មាន​មុខ​របរជា​គ្រូបង្រៀនថ្នាក់ទី១២ នៅវិទ្យាល័យខេត្តព្រះវិហារ រស់នៅក្បែររង្វង់មូលចាស់ ស្ថិតក្នុងឃុំត្បែង​មាន​ជ័យ ក្រុង​វិហារ ខេត្តព្រះវិហារ  ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ូលិសចរាចរណ៍ នៃអធិការស្រុកកំពង់​ស្វាយបាន ចុះមកពិនិត្យទីតាំងកើតហេតុ ហើយបានប្រគល់សាកសព ឲ្យសាច់ញាតិដឹកមកខេត្តព្រះវិហារ ទាំងយប់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយ ប៊ុន  រដ្ឋា