ខេត្តកំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំមេបញ្ជាការង នាយទាហានជាច្រើនរូប ទៅគោរពវិញ្ញាណក្ខន្ធលោកគាំ តាក់ មេឃុំទ្រៀល ស្រុកបាយរាយណ៍ ខេត្តកំពង់ធំ ដែលបានមរណៈភាព ប្រតិភូ បានសម្តែងនូវការសោកស្តាយទាំងអាឡោះអាល័យ ខណៈពេលដែលបានបាត់បងបុគ្គលល្អ មានស្នាដៃ ដែលជាទីស្រឡាញ់ របស់ប្រជាពលរដ្ឋ ។
លោកគាំ តាក់ អាយុ៧១ឆ្នាំ ជាមេឃុំទ្រៀល បានមរណៈភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយជំងឺគាំងបេះដូង លោកមេឃុំ គឺជាមនុស្សដែលអ្នកភូមិ ចូលចិត្តអាណិតអាសូ និងគោរពស្រឡាញ់ ក្នុងការបំរើរាស្រ្តដោយឆន្ទះស្មោះត្រង់ រួមទាំងការដោះស្រាយ បញ្ហានានាជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាស៍ថា ថ្ងៃទទួលដំណឹងដ៏ក្រៀមក្រំរបស់ លោកគាំ តាក់ មេឃុំទ្រៀល គឺពុំបានមកភ្លាមៗនោះទេ ដោយសារតែភារកិច្ចចាំបាច់នៅប្រទេសឯបរទេសទើបឆ្លៀតឳ មកលាគ្នាចុងក្រោយ លាទាំអាឡោះអាល័យ ក្នុងថ្ងៃបុណ្យ៧ថ្ងៃ មេឃុំ គោរពវិញ្ញាណក្ខន្ធលោកពូ មេឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពដោយជម្ងឺគាំងបេះដូង ឯកឧត្តម និងសហការី ទាំងអស់គ្នាបានចូលរួមនូវបច្ច័យចំនួន ៨១៥,០០០ រៀល និងអង្ករចំនួន ១០០ គីឡូក្រាម ផងដែរ ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ សម្តែងនូវភាពសោកស្តាយយ៉ាងខ្លាំង ដែលបានបាត់បង់ធនទានមនុស្ស និងជាគំរូល្អ ថែមទាំងមានស្នាដៃជាច្រើនដែលធ្វើការងាររដ្ឋបាល ជូនប្រជាជន ។




































