ព្រះសីហនុ: ប្រតិភូក្រុមហ៊ុនវិនិយោគ មកពីខេត្ត ជើជៀង នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុដើម្បីឆ្វេងយល់អំពី
សក្តានុពលក្នុងគោលបំណងវិនិយោគទុននៅថ្ងៃខាងមុខនៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នេះគណៈប្រតិភូប្រតិភូក្រុមហ៊ុនវិនិយោគមកពីខេត្ត ជើជៀង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយដឹកនាំដោយលោកស្រី Li YinYan បានជូបសំដែងការគួរសម ជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។
លោកស្រី Li YinYan បានបញ្ជាក់ថា ក្រុមអ្នកវិនយោគមកពីខេត្តជើជៀង មកនេះគឺមានបំណង់ចង់ស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ ស្របពេលដែលប្រទេសកម្ពុជានិងប្រទេសចិនមានចំណងទំនាក់ទំនងល្អជាមួយគ្នាស្រាប់។
លោក ស្រី Li អោយដឹងថាខេត្តព្រះសីហនុមានស្រស់ស្អាតគួរអោយចាប់អារម្មណ៍ មានការរីកចំរើនទៀតផង។
លោកស្រី បានរំលេចអោយដឹងទៀតថាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ល្អគួរអោយទាក់ទាញ។ថ្ងៃអនាគតក្រុមអ្នកវិនិយោគរបស់ខេត្តជើជៀងចង់មកវិនិយោគទុននៅខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៏ចំពោះក្រុមអ្នវិនិយោគមកពីខេត្តជើជៀងរបស់ប្រទេសចិនដែលបានចាប់អារម្មណ៏ចង់មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។
តាមរយៈជំនួបនេះ ឯកឧត្តម យន្ត មីន រំពឹងថាថ្ងៃអនាគតនឹងមានវត្តមានអ្នកវិនិយោគរបស់ខេត្តជើជៀងនៅលើទឹកដីខេត្តព្រះសីហនុ។ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថាខេត្តព្រះសីហនុ ស្វាគមន៏ជានិច្ចអ្នកវិនិយោគទុន អោយតែស្របតាមច្បាប់កម្ពុជា៕


ដោយ ក្រុមគេហទំព័ររដ្ឋបាលខេត្តព្រហសីហនុ





































