ខេត្តកំពង់ធំៈ យុទ្ធជនម្នាក់ត្រូវបានជាប់ខ្នោះ ដោយសារតែបានល្បិចលួងលោមក្មេងស្រីវ័យ១៦ឆ្នាំម្នាក់កុហកថាឳពុកនាង មករងចាំនៅក្នុងបន្ទប់ផ្ទះសំណាក់ ក្រោយពីបាននាំក្មេងស្រីឲ្យចូលក្នុងបន្ទប់ហើយថា ឳពុកនាងមកឥលូវហើយ ស្របពេលដែលក្មេងស្រីគេងនៅលើគ្រែ អាថ្លើមថ្លៃបានយកខ្នើយបិតមុខនាង ហើយចាប់រំលោភបានសំរេច ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា គ្រួសារនាងនិងជនសង្ស័យធ្វើការនៅកន្លែងជាមួយគ្នា គឺជាកម្មករបេះផ្លៃស្វាយចន្ទី នៅឃុំក្រយា ស្រុកស្ទុក ខេត្តកំពង់ធំ លុះដល់ថ្ងៃកើតហេតុ ដែលជាថ្ងៃបើកលុយ ឪពុកនាងពឹងពាក់ជនសង្ស័យអោយឌុបកូនស្រីទៅបើកលុយពីថៅកែនៅផ្សារកំពង់ថ្ម ដូចយកពងមាន់មកផ្ញើរក្អែក។
នាងបានបន្តថា នៅពេលដែលនាងជិះម៉ូតូមកជាមួយជនសង្ស័យ មកដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យបាន ឈប់ម៉ូតូកណ្តាលព្រៃ បំរ៉ុងចាប់នាងរំលោភ តែនាងបានលោតចុះពីលើម៉ូតូហើយរត់ តែជនសង្ស័យបានអង្វរ នាងដោយសន្សាថាមិនធ្វើអោយនាងពិបាកចិត្តទេ កុំភ័យជឿតែបងទៅ នាងក៏ព្រមជិះម៉ូតូមកជាមួយ លុះមកបើកលុយរួច មិនព្រមឌុបនាងទៅវិញទេ បានកុហកនាងថាឳពុកនាងរងចាំនាងនៅផ្ទះសំណាក់ យីហោតារាស៊ី ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីធ្វើដំណើរទៅស្រុកកំណើត ខេត្តរតនគីរី ។
លុះចូលដល់ក្នុងផ្ទះសំណាក់ ជនសង្ស័យបានចាប់នាងរំលោភ ដោយយកខ្នើយបិទមាត់ និងគំរាមសំលាប់ ទើបនាងបណ្តោយឲ្យជនសង្ស័យសម្រេចកាម លុះព្រឹកឡើងទើបប្តឹងសមត្ថកិច្ចចាប់វាយខ្នោះតែម្តង ដោយហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២៣និង២០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លុះនាងភ្ញាក់ពីព្រលឹង វេលាម៉ោង០៥និង៣០នាទីបណ្តឹងឲ្យសមត្ថកិច្ចចាប់ជនសង្ស័យតែម្តង ។
ជនរងគ្រោះឈ្មោះ ញ. ន ភេទស្រី អាយុ១៦ឆ្នាំ កើតនៅខេត្តរតនគីរី ជនសង្ស័យឈ្មោះ សែម ឆៃ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ស្នាក់នៅរើសស្វាយចន្ទីនៅចំការជាមួយគ្នា។ដោយ ប៊ុន រដ្ឋា




































