ពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រ ជាជនកម្ពុជា៤៣៩នាក់ ឃុំបន្ទាយស្ទោង

0

កំពង់ធំ: ប្រជាពលរដ្ឋ៤៣៩នាក់ ជាអតីតបក្សដ៏ទៃ បានសម្រេចចិត្ត មករួមរស់ជាមួយនិងគណបក្ស ប្រជាជនកម្ពុជា ក្រោយពីឃើញ ទង្វើក្បត់ជាតិរបស់លោក សមរង្ស៊ី និងលោក គឹមសុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ។
ពិធីប្រកាសទទួលស្គាល់សមាជិកគណៈបក្សប្រជាជនកម្ពុជា ចំនួន៤៣៩នាក់ ក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តអនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង អមដំណើរដោយលោក ណែត សារី ប្រធានគណបក្សស្រុក និងគណបក្សឃុំ ស្រុក និងសមាជិកគណបក្សប្រជាជន ចូលរួមជាច្រើនកុះករ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០១៨។
បន្ទាប់ពីលោក ណែត សារី ប្រធានគណបក្សស្រុកស្ទោងបានអាន សេចក្តីសម្រេច និងប្រកាសទទួលស្គាល់សមាជិកថ្មី ៤៣៩នាក់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះស្រីចំនួន២៣៣នាក់ដែលទើបបានអញ្ជើញមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះក្នុងញ្ជីបោះឆ្នោតរួចហើយ ហើយដែលបានអញ្ជើញមកពីអតីតគណបក្សសង្គ្រោះជាតិចំនួន១៥០នាក់ និងពីយុវជនដែលទើបមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងប្រជាជនចំនួន២៨៩នាក់ ។
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានគោរពសុំអភ័យទោសដល់ សមាជិកបក្សទាំងអស់ ជំនួយអោយមន្រ្តីរាជការ កងកម្លាំងដែលនៅក្នុងមូលដ្ឋាន ដែលធ្វើអ្វីមិនគាប់បី ដែលប្អូនមានការអាក់អន់ស្រពោនចិត្ត រួមទាំងការថ្នាំងថ្នាក់ដល់បងប្អូន និងសូមអោយអធ្យាស្រ័យ ដែលមានការខ្វះចន្លោះ។
ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ខ្ញុំសូមសម្តែងនូវសេចក្តីត្រេតអត ដែលបងប្អូនបានសម្រេចដ៏ត្រឹមត្រូវ ចូលរួមក្នុងជីវភាណនយោបាយ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស និងសូមជម្រាបជូនអំពីសភាពការណ៍ថ្មីៗមួយចំនួនដែលពាក់ព័ន្ធដល់ការបោះឆ្នោតនៅពេលខាងមុខនិងទោសទណ្ឌមួយជំនួនអំពីការញុះញង់រារាំងប្រជាជនមិនឲ្យទៅបោះឆ្នោត ការក្លែងបន្លំជ្រលក់ថ្នាំម្រាមដៃថាបានទៅបោះឆ្នោតរួច និងសូមអញ្ជើញបងប្អូនដែលជាសមាជិកថ្មីអញ្ជើញនាំក្រុមគ្រួសារទៅបោះឆ្នោតជូនគណបក្សប្រជាជនយើង ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។
ដោយ ប៊ុន រដ្ឋា