ឧត្តមសេនីយ៍ទោ សោម ស៊ុនដឹកនាំតំណាងអតីតយុទ្ធជន៤០នាក់ចុះសិក្សាទីតាំងដែលនិងត្រូវប្រគល់ដីលំនៅដ្ឋានជូនដល់គ្មានដី-គ្មានផ្ទះ

0

កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើទឹកដីខេត្តកំពង់ធំ ដែលមានជីវភាពក្រីក្រ គ្មានដី គ្មានផ្ទះ ត្រូវបានទទួលដីលំនៅដ្ឋាន និងផ្ទះមួយខ្នងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះឯកឧត្តមនាយឧត្ដមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ដីនឹងផ្ទះជូនដល់អតីតយុទ្ធជន៩០គ្រួសារ ស្ថិតនៅតំបន់ចំបក់ធំ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំបងប្អូនអតីតយុទ្ធជន៤០ នាក់តំណាងឲ្យគ្រួសារអតីតយុទ្ធជនចំនួន ៩០ គ្រួសារ ចុះសិក្សាទីតាំងដី សម្បទានសង្គមកិច្ច ត្រៀមបែងចែកជូនអតីតយុទ្ធជន ដើម្បីរៀបចំសាងសង់លំនៅឋាន និងដីសម្រាប់បង្ករបង្កើនផលជូនអតីតយុទ្ធជន នៅរសៀលថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០១៨។
អតីតយុទ្ធជន ដែលរស់នៅទូទាំង០៨ ស្រុក-ក្រុង នៃខេត្តកំពង់ធំ ក្រោយពីបានចុះពិនិត្យស្ថានភាពដី ក៏បានឯកភាពគ្នាទាំងស្រុង ក្នុងការស្ម័គ្រចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ច ដែលបានរៀបចំជូន ហើយបាន សម្តែងនូវសេចក្តីត្រេតអរយ៉ាងខ្លាំង ថែមទាំងអគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម រួមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់ទិសទី ទាំងការសាងសងផ្ទះ ទាំងការជួយឧបត្ថម្ភថវិការសម្ភារៈ និងគិតគូរពីសុខទុករបស់អតីតយុទ្ធជនគ្រប់រូប ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ការដឹកនាំអតីតយុទ្ធជន ដែលមានជីវភាព ខ្វះខាតមកមើលទីតាំងដីនេះ គឺដើម្បីស្ទៀបស្ទងមតិរបស់អតីតយុទ្ធជន ដោយយោងតានមប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម ទី១ បើអតីតយុទ្ធជនណាពេញចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ចនេះ និងរៀបចំបែងចែកដីជូន រួមទាំងផ្ទះមួយខ្នង ទី២ បើបងប្អូនណាមិនចង់មករស់ទីនេះ តែមានដីនៅ ឯភូមិសមាគម និងសាងសង់ផ្ទះជូននៅឯភូមិ តែក្រោយពីបានចុះមកពិនិត្យ អតីតយុទ្ធជន បានឯកភាពគ្នាទាំងស្រុងស្ម័គ្រចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ចនេះទាំងអស់គ្នា ដែលជាការល្អប្រពៃណាស់ ក្នុងការរស់នៅផ្តុំគ្នាជាភូមិមួយរបស់អតីតយុទ្ធជន ហើយធ្វើរបាយការណ៍ជូនដល់ថ្នាក់លើដើម្បីរៀបចំ។
ដោយ ប៊ុន រដ្ឋា