ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ប្រាក់បេឡាមរណសង្គ្រោះ៤លានរៀលជូនគ្រួសារសពអតីតយុទ្ធជន

0

ខេត្តកំពង់ធំៈ គ្រួសារសពអតីតយុទ្ធជនឈ្មោះ ខេន ខែន ក្រោយពីទទួលមរណៈភាព ដោយរោគាពាធ បាន​ទទួលប្រាក់បេឡាមរណសង្គ្រោះ៤លានរៀល ខណៈពេលដែលកំពុងធ្វើបុណ្យសព ដោយសមាគមអតីត​យុទ្ធជនខេត្ត និងមន្ទីរសង្គមកិច្ចខេត្ត បានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឲ្យដោះស្រាយប្រាក់បេឡាមរណៈសង្រ្គោះជូនគ្រួសារអតីតយុទ្ធជន មិនឲ្យហួសក្នុងអំឡុងប្រារព្វពិធីបុណ្យ  សព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដឹកនាំសហការី អញ្ជើញទៅបើកប្រាក់បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនឈ្មោះ ខេន ខែន ដែល​បាន​ទទួល​មរណភាព​​នៅ​វេលា​ម៉ោង​៩:៣០​ នាទី​ យប់​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៨ ដោយរោគាពាធ ស្ថិតនៅ​ភូមិ​ក្តី​ សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ។ 
ពិធីប្រគល់ថវិការបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព​ នៅថ្ងៃទី០២ ខែ​មិថុនា​ ឆ្នាំ​២០១៨ ខណៈពេល​ដែល​កំពុងធ្វើបុណ្យ ដែលមានមន្រ្តីរាជការ ប្រជាពលរដ្ឋចូលរួមសោកស្តាយ ដោយសារតែយល់ឃើញថា លោក ខេន​ ខែន ពុំមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ គឺដើរនៅសុខក៏ស្រាប់តែ យប់ឡើងមួយរំពេច ធ្វើឲ្យបងប្អូន មាន​ការសោកស្តាយយ៉ាងខ្លាំង។

ក្នុងឳកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណៈទុក្ខដ៏ក្រមក្រមចំពោះគ្រួសារសព លោកនាយទោ ខេន​ ខែន​ ហៅ​ក្រៅឈ្មោះ សោភ័ណ្ណ ដែលបាន​មរណៈភាពដោយរកគារពាធ ​ ​​សូមអោយវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព  និងបានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ១០០ គ.ក្រ , មី​យើង​ចំនួន ០២ កេស​ ក្នុងពិធីបុណ្យសពនេះដែរ ។

ដោយ  ប៊ុន  រដ្ឋា