កំពង់ធំ= ម៉ូតូ២គ្រឿងបានព្រលះគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ រីឯ៧នាក់ទៀត និងរងរបួស ក្នុងហេតុការណ័គ្រោះថ្នាក់ចរចរណ៏(រវាងម៉ូតូបុកនឹងម៉ូតូក្នុងទិសដៅផ្ទុយគ្នា) កាលពីវេលាម៉ោង២០និង៤០នាទីត្រូវនឹងថ្ងៃទី០១ខែមិថុនា ឆ្នាំ ២០១៨ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចមុខផ្លូវចូលអនុវិឡាល័យដំរីជាន់ខ្លា តាមបណ្ដោយផ្លូវជាតិលេខ០៦Aស្ថិតនៅភូមិ.សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលអោយ មនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់និងស្រាល ៧នាក់។
តាមប្រភពព័ត៍ពីសមត្ថកិច្ចបានអោយដឹងថា មានអ្នកបើកបរ ម៉ូតូc១២៥សេរី ០១៣ ពណ៍ខ្មៅ ពាក់ផ្លាក់ស្លាកលេខ ស្វាយរៀង១D ៦០៧៤ អ្នកបើក ឈ្មោះ ងួន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ រង(របួសស្រាល) អ្នករួមដំណើរ ឈ្មោះម៉េង គីមណៃ អាយុ ៣៥ឆ្នាំ ជាប្រពន្ធ(លក់ដូរ របួសស្រាល ព្រមទាំងកូនចំនួន៤នាក់ របួសស្រាល(៣នាក់)និងស្លាប់១នាក់ឈ្មោះងួន សុវណ្ណឆៃលាង អាយុ២ឆ្នាំ ស្លាប់នៅមន្ទីពេទ្យខេត្ត។
ចំណែកម្ខាងទៀតអ្នកបើកម៉ូតូសងc១២៥ ឈ្មោះ លួន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរធ្វើតុទូ រស់នៅភូមិពោធិតាអ៊ុន សង្កត់ស្រយ៉ូវ(របួសស្រាល) អ្នករួមដំណើរឈ្មោះចាន់ ថាវី ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិប្រាសាទអណ្ដែត ឃុំមានរិទ្ធិ ស្រុកសណ្តាន់(របួសធ្ងន់) ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុរីប្រមួលវត្ថុតាងរក្សាទុកការិយាល័យចរាចរណ៌ខេត្តរងចាំដំណោះស្រាយជាក្រោយ៕ ដោយ ប៊ុន រដ្ឋា




































