បញ្ជាការ​ដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ​និង​ខ័ណ្ណហ្កកវ៉ឺបប្រគល់ថវិកា៤៣,៥៩៨​ $​សាងសង់អាគារបញ្ជាការ​ដ្ឋាន​ផ្នែក​សឹករង​បារាយណ៍

0

កំពង់ធំៈ ក្រោមកិច្ចសហការប្រតិបត្តិការល្អ រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការ​ដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ  ក្នុងចំណងមេត្រីភាព សាមគ្គីភាព មិត្តភាពលើគោលការជួយគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ បទល្មើសនានានៅតាមខេត្តជាប់ព្រំដែន  និងកសាងអភិវឌ្ឍន៍ ដើម្បីសេចក្តីសុខប្រទេសទាំងពីរ ទើបលទ្ធ​ផល បានទទួលផ្លែផ្ការហូរមកដល់ពេលនេះ ។

ជាក់ស្តែងបញ្ជាការ​ដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ​និង​ខ័ណ្ណហ្កកវ៉ឺបទីក្រុងហូជីមិញ បានអនុវត្តតាមការសំណូម​ពរ​​របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ  បានប្រគល់ថវិកា៤៣,៥៩៨​ដុល្លា ដើម្បីសាងសង់អាគារបញ្ជាការ​ដ្ឋាន​ផ្នែក​សឹករង​បារា​យណ៍ ដែល​ទំហំ​៨,៥០ម៉ែត្រ​x២៥​ ម៉ែត្រ​ និង​បន្ទប់​ទឹក​នៅ​ខាងក្រៅ​មួយ​ខ្នង។

ថវិកា​៥០%​ នៃគម្រោងសាងសង់អគារស្នាក់នៅជូនផ្នែកសឹករងបារាយណ៍​ នៃបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករង​កំពង់​ធំ​ ត្រូវ​បាន​ប្រតិភូ បញ្ជាការ​ដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ​ និង​ខ័ណ្ណហ្កកវ៉ឹប នៃទីក្រុង​ហូជីមិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម​ ត្រូវបានប្រគល់​ជូន​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​ សាងសង់​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​បញ្ជាការ​ដ្ឋាន​ផ្នែក​សឹករង​បារាយណ៍​  ។

ដោយ  ប៊ុន  រដ្ឋា