​ប្រតិភូ​តំណាង UN ជំ​រុញអោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​

0

​កោះកុង​: លោក សូរិយា សូ​ប៊ែ​ឌី តំណាង​ពិសេស UN បន្ទាប់ពី​ចុះ​ជួប​ពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​រ៉ាំ​រៃ​កាល​ ​ពីថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ​ជីខ​លើ ស្រុកស្រែ​អំបិល រួចមក មាន​បញ្ហា​សុខភាព បាន​ខកខាន​ក្នុងការ​ ​បន្តដំណើរ​មកជួប​ព​ល​រដ្ឋ​នៅ​ស្រុក​បទុម​សាគរ និង ស្រុក​គី​រី​

សាគរ តាម​ការ​ណាត់ ប៉ុន្តែ​បាន​ចាត់តាំង​លោកស្រី វ៉ាន់ ហ៊ី​លី ប្រធានការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា ជួប​ ​ជំនួស​វិញ​។ កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៤ ប្រតិភូ​តំណាង​របស់​អង្គការសហប្រជាជាតិ​ដឹកនាំ​ ​ដោយ លោកស្រី វ៉ាន់ ហ៊ី​លី បាន​ទៅដល់​ចំណុច​ភូមិ​តា​នូ​ន ឃុំ​តា​នូ​ន ដែលជា​ទីតាំង​ណាត់ជួប​ក្នុងនោះ​មាន​ ​ការរង់ចាំ និង ទទួល​ស្វា​គម​ន៏​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​ដ៏​យូរអង្វែង​ជាមួយ​ ​ក្រុមហ៊ុន ញូ​ញៀន (Union Development group Co.ltd) លោកស្រី វ៉ាន់ ហ៊ី​លី ក្នុងជំនួប​ជាមួយ​ប្រជា​ពល​ ​រដ្ឋ​ប្រមាណ​ជិត ២​ម៉ោង​បាន​ថ្លែង​ប្រាប់ថា ក្នុងនាម​អង្គការសហប្រជាជាតិ លោកស្រី​មកនេះ គឺមាន​គោលបំណង​ ​ស្វែងរក​ការពិត និង ដើម្បី​ស្តាប់​ផ្ទាល់​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី តាម​ការស្នើរ​សុំ​អន្តរ​ ​គម​ន៏ របស់​ប្រជាពលរដ្ឋ​តាមរយះ​អង្គការ​សង្គម​ស៊ីវិល ។ ​

គួរបញ្ជាក់​ផងដែរ​ថា​តំណាង​សហគម​ន៏​ចំនួន ៣​នាក់ ដែល​មកពី​មូលដ្ឋាន​ផ្សេងគ្នា បានលើកឡើង​ប្រហាក់ប្រហែល​ ​គ្នា ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់ ជូន​ប្រតិភូ​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធមនុស្ស​ដែល មាន​ខ្លឹម​ ​សារ​ដូចខាងក្រោម ÷ ១-​ឈ្មោះ ហ៊ាន សុថា​ត់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស បាន​ត្អូញត្អែ​ថា​ ​ពួកគាត់​មាន​ចំនួន​២០​គ្រួសារ បានមក​ធ្វើស្រែ​នៅ​ចំណុច​ព្រែកតាទែន ឃុំ​តា​នូ​ន ចាប់តាំងពី​ឆ្នាំ ១៩៧៩​មក ព្រោះ​ ​ដី​នោះ​ជា​ដី​មរ​ត៌​ក​ដូនតា ដី​នៅ​តំបន់​នេះ​មាន​ជីវជាតិ​ល្អ ធ្វើស្រែ​បាន​ទិន្នផល​ខ្ពស់ អាច​ចិញ្ចឹមជីវិត​បាន​ហើយ​នៅ​ ​ឆ្នាំ​២០១៤ ប្រជាជន​មិនបាន​ធ្វើស្រែ ដោយ​ក្រុមហ៊ុន​ចិន​បាន​រឹបអូស​យក​ដោយ​ប្រើ​កម្លាំង​ទាហាន សន្តិសុខ និង​ ​មន្ត្រី​បរិស្ថាន ព្រមទាំង​ប្រើ​ត្រាក់ទ័រ​មក​ភ្ជួរ​រាស់​កាលពីដើម​ខែមីនា បើទោះបី​ជាមាន​លិខិត​លេខ​៣១៥ របស់ ស្តីទី​ ​គ​ណះ​រដ្ឋមន្ត្រី ចុះ​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ក៏ដោយ ខាង​ក្រុមហ៊ុន​ញូ​ញៀន នៅតែ​បំពាន​ខ្លឹមសារ​លិខិត​នេះ​។​

២-​លោកស្រី ឡាយ គាត អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​តា​នូ​ន បាន​រៀបរាប់ថា កាលពី​កំឡុង​ ​ចុងខែ​មករា ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន​បាន​នាំ​កងសន្តិសុខ ទាហាន ព្រមទាំង​មន្ត្រី​បរិស្ថាន​ប្រហែល ២០​នាក់ មាន​ ​អាវុធ និង​ដំបង ចូលមក​ចុះ​រើ​ផ្ទះ​ពួកគាត់​ចំនួន​១២​គ្រួសារ ដោយ​កាប់បំផ្លាញ​ជង្រុក​ស្រូវ​ពួកគាត់ ធ្វើអោយ​ខូចខាត​ ​អស់​ស្រូវ​ជាច្រើន​បាវ រុះរើ​ទ្រុងមាន់ ចាប់​មាន់​រួច​ដុត​តែម្តង បន្ទាប់មក​ក្រុមហ៊ុន​ចិន​បាន​យក​ត្រាក់ទ័រ​មក​ឈូសឆាយ​ ​ផលដំណាំ​គ្រប់​ប្រភេទ រួច​ភ្ជូ​រ​រឹបអូស​យក​ដីស្រែ ។

កាលពី​ថ្ងៃទី​១២ ខែមិថុនា នេះ ពួកក្រុម​ហ៊ុន បាន​ប្រើ​ទាហាន​ ​ចំនួន​៣០​នាក់ មាន​អាវុធ​មក​បញ្ឈប់​គោយន្ត ពួកគាត់​មិនអោយ​ធ្វើស្រែ ដោយ​ចាក់​ប្រេងម៉ាស៊ូត​ចោល រឹបអូស​ ​យក​សម្ភារ​កសិកម្ម​ទៀ​ត​ផង អំពើ​ទាំងអស់​ដែល​ធ្វើបាប​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ពួក​ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។​ ​

ការបំផ្លាញ​នេះ ពួក​ខ្ញុំ​បានដាក់​ពាក្យ​តាមរយះ​អាជ្ញាធរ ឃុំ​ស្រុក ខេត្ត ទៅ​គ​ណះ​កម្ម​ការ​អន្តរក្រសួង ដើម្បីអោយ​ ​ក្រុមហ៊ុន​ចិន​ផ្តល់​សំណង​នៃ​ការខូចខាត​ទាំងនេះ តែ​រហូតមក​ដល់ពេលនេះ អាជ្ញាធរ​ពុំបាន​ជួយ​អន្តរ​គម​ន៏ និង​ ​ដោះស្រាយ​ផ្តល់​សំណង​ដល់​ពួក​ខ្ញុំ​នោះទេ ។​ ៣-​ឈ្មោះ សៀង នាវ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឃុន ផល្លា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្តកោះកុង បាន​រៀបរាប់ថា ដី​របស់គាត់​នៅ​ចំណុច​វត្ត​ចម្លង​គោក​ន្លះ​ ​ហិច​តា នៅ​ភូមិ​អូរ​តា​មុំ ក្នុងភូមិ​ចម្លង​គោ​ចំនួន ៣​ហិច​តា និង​នៅ​ឃុំ​តា​នូ​ន​ចំនួន ៣​ហិច​តា មាន​ដំណាំ​ហូប​ផ្លែ​ ​គ្រប់មុខ ទើប​នាង​ខ្ញុំ​មិន​ព្រម​ទទួល​ដី​ដោះដូរ​ដែលមាន​ដីស្រែ ២​ហិច​តា និង ដី​លំនៅដ្ឋាន 0.៥​ហិច​តា ការដោះដូរ​ ​របៀបនេះ វា​មិនមាន​តុល្យភាព​និង​គ្នា​ទេ ។

ប្រជាពលរដ្ឋ​ដែលជា​តំណាង​ទាំងអស់​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ ​ចំពោះ​លោក​អភិបាលស្រុក​បទុម​សាគរ​ឡើយ ហើយ​ពួកគេ​បាន អំពាវនាវ​អោយ​លោកស្រី ដែលជា​ប្រតិភូ​តំណាង​ ​ជួយ​អន្តរា​គម​ន៏​ទៅ​អាជ្ញាធរខេត្ត អន្តរក្រសួង ជាពិសេស​ទៅ​រាជរដ្ឋាភិបាល មេត្តា​ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ពួក​ ​គាត់​អោយបាន​ឆាប់រហ័ស និង សមរម្យ ពីព្រោះ​នៅ​ឆ្នាំ​២០១៤​នេះ ពួកគាត់​មានការ​ខកខាន​មិនបាន​ធ្វើស្រែ​ ១​ឆ្នាំ​ពេញ​ហើយ ។ ក្នុង​ថ្ងៃ​ដ​ដែរ​នេះដែរ លោកស្រី វ៉ាន់ ហ៊ី​លី បាន​បន្តដំណើរ​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន (Union Development group Co.ltd) នៅក្នុង​បរិវេន​ក្រុមហ៊ុន​តែម្តង ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ជាតិ ដល់​អាជ្ញា​ ​ធរ មូលដ្ឋាន និង​ក្នុង​នោះគេ​សង្កេតឃើញ​មាន​វត្តមាន​លោក​អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ស៊ុន តារា អភិបាលរង​ខេត្ត និង លោក អ៊ុច ទូច នាយក​រដ្ឋបាល​សាលាខេត្ត ។

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នេះ បន្ទាប់ពី​លោក​ ​ស្រី វ៉ាន់ ហ៊ី​លី លើកឡើង​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ គ្រប់​ចំណុច រួចមក លោក LITAO តំណាង​ ​ក្រុមហ៊ុន (Union Development group Co.ltd) ក៏បាន​បកស្រាយ និង ឆ្លើយបំភ្លឺ​ក្នុង​កិច្ចពិភាក្សា​នោះ​ផងដែរ​ថា​ ភាគី​លោក​គឺជា​ក្រុមហ៊ុន​អចល​ទ្រព្យ​មួយ​ដ៏​ធំ​មក​វិនិយោគ​នៅ ប្រទេស​កម្ពុជា គឺមាន​ការគាំទ្រ​ពី​អាជ្ញាធរខេត្ត និង​ ​រាជរដ្ឋាភិបាល ហើយ​ក្រុមហ៊ុន​មិន​ចង់​មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​ក្រុមហ៊ុន​តែងតែ​គោរព តាម​កិច្ចសន្យា​ និង​នីតិវិធី​ច្បាប់​គ្រប់យ៉ាង​តាម​អន្តរក្រសួង និង​រដ្ឋាភិបាល តំណាង​ក្រុមហ៊ុន (Union Development group Co .ltd) ក៏បាន​បន្តថា កន្លងមក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ខាង​ក្រុមហ៊ុន​មិនបាន​ចុះ​ផ្ទាល់​ទេ គឺ ទុក​ភារកិច្ច​ ​

អោយ​អន្តរក្រសួង និង​អាជ្ញាធរ​ជា​អ្នកដោះស្រាយ ហើយ​ធ្វើ​របាយ​ការ​ណ៏ លោក LITAO បាន​លើកឡើងថា​ក្នុងការ​ ​ដោះដូរ​ទីតាំង​ជូន​ពលរដ្ឋ គឺ​ខាង​ក្រុមហ៊ុន​អោយ​ដីស្រែ​ចំនួន​២​ហិច​តា និង​ដី​លំនៅដ្ឋាន ចំនួន កន្លះ​ហិច​តា​ជូន​ប្រជា​ ​ពលរដ្ឋ​ក្នុង​គ្រួសារ​និ​មួយៗ ដែលជា​គោល​ការ​ណ៏​ដោះដូរ ភាគី​ក្រុមហ៊ុន​ក៏បាន​អះអាង​បន្តថា ប្រជាពលរដ្ឋ​ប្រមាណ​ ៩០% រហូតដល់​ពេលនេះ​បាន​យល់ព្រម​ទទួល​ការដោះដូរ​នេះ​រួចរាល់​ហើយ នៅសល់​ប្រមាណ ១០%​តែប៉ុណ្ណោះ ​គឺ​ក្រុមហ៊ុន គ​ណះ​កម្ម​ការ​អន្តរក្រសួង និង អាជ្ញាធរ​កំពុងតែបន្ត​ដោះស្រាយ ដើម្បី​បញ្ចប់ទំនាស់ ។ លោក ស៊ុន​ ​តារា អភិបាលរង​ខេត្តកោះកុង ដែលមាន​វត្តមាន​នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ផងដែរ​បានអោយដឹងថា ភាគី​អាជ្ញាធរ​ ​មកនេះ តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ មិនបាន​ចូលរួម​វេទិកា​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ទេ គឺ​គ្រាន់តែ​ ​មក​តាម​ការអញ្ជើញរ​បស់​តំណាង UN និង​ដើម្បី​ការ​សន្តិសុខ តែប៉ុណ្ណោះ ។

លោក ស៊ុន តារា ក្នុង​បទ​សំភាស​ន៏​ ​ជាមួយ​អ្នកការ​សែត មិនមាន​ការអធិប្បាយ​អ្វី​គួរអោយ​គាត់​សំគាល់​ឡើយ គ្រាន់​តែមាន​ប្រសា​ស​ន៏​ថា អាជ្ញាធរ ​និង​ក្រុមហ៊ុន នៅតែ​បន្ត​សហការ ព្យាយាម រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ដោយ​កន្លងមកនេះ មានការ​ ​ផ្លាស់ប្តូរ​សមាសភាព នៅក្នុង​ជួរ គ​ណះ​កម្ម​ការ​អន្តរក្រសួង ទើប​អូសបន្លាយ​នូវ​ដំណោះស្រាយ​ខាងលើនេះ លោក​ ​អភិបាលរង​ខេត្ត​រូបនេះ​បាន​បន្ត​យ៉ាងខ្លី​ថា អ្វីដែល​ពាក់ព័ន្ធ​នយោបាយ គឺ​លោក​មិន​បកស្រាយ​ទេ​ក្នុងនោះ​លោក​អភិ​ ​បាល​រង​ខេត្ត បានស្នើរ​អោយ​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​ករណី​ទំនាស់​ដីធ្លី​នេះ​អោយជួយ​រក​ជន​ឆ្លៀតឱកាស​ ​ខិលខូច​ដែល​បង្កប់​ក្នុង​ជួរ​ប្រជាពលរដ្ឋ រាយ​ការ​ណ៏​មក​អាជ្ញាធរ​ផង ។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២ ក្នុងនោះ​មាន​ ​សមាគម​ន៏​អាដហុក និង​អង្គការ លីកាដូ ដែល​បាន​តាមដាន​ករណី ទំនាស់​ដីធ្លី​នេះ តាំងពីដើម​រហូតដល់​ពេលនេះ យល់ឃើញថា ÷ ១-​ភាគី​ក្រុមហ៊ុន​មិនបាន​ចុះ​ដោះស្រាយ​សំណង​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ គឺ ពឹងផ្អែក​តែ​ទៅលើ​អាជ្ញាធរ និង​ ​គ​ណះ​កម្ម​ការ​អន្តរក្រសួង ។​

២-​ប្រជា​សហគម​ន៏​ដែល​នៅ​សេសសល់​ប្រមាណ ១០% ដែល​មិន​ព្រម​ទទួលយក​ដី និង មិនទាន់​ទទួលបាន​ ​ដំណោះស្រាយ​សមរម្យ​នៅឡើយ​នោះ បើគ​ណះ​កម្ម​ការ​អន្តរក្រសួង​មាន​ចេតនា​ស្វែងរក​ដំណោះស្រាយ ជូន​ពួក​ ​គាត់ ដើម្បី​បញ្ចប់​បញ្ហា​ទំនាស់​នេះ គឺជា​ការងាយស្រួល​ទេ ប៉ុន្តែ​កន្លងមក​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មិនបាន​យក​ ​ចិត្ត​ទុកដាក់​លើ​ករណី​នេះឡើយ ។

​គួរ​រលឹក​ផងដែរ កាលពីដើមឆ្នាំ​២០១៤​នេះ ក្រុមហ៊ុន (Union Development group Co.ltd) បាន​ឈូសឆាយ​ ​រុះរើ និង​ដុតបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០​ខ្នង ហើយ​បាន​សន្យាថា និង សង​ថ្លៃ​ការខូចខាត ប្រមាណ​ ​ជាង ២០​លាន​រៀល ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គ្មាន​សំណង​អ្វី​បន្តិច​សោះឡើយ ។

ដោយឡែក ប្រកាស​របស់​ ​ក្រសួង​ស្តីអំពី​ការពង្រឹង គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​លេខ​១៧៧ ប្រក​.​កសក និង​លេខ ២០១៦ ប្រក​.​ប​ស្ថ របស់​ ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បិ​រ​ស្ថាន​ចុះ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច ប្រការ​ ២: បាន​និយាយថា ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍ​ន៏ ដែលមាន ដី​សម្បទាន​ទាំងអស់ ត្រូវ​អន​វុត្ត​ន៏​អោយបាន​ត្រឹមត្រូវ​ ​តាម​គោ​ការ​ណ៏​ណែនាំ​ដូចខាងក្រោម ÷ ​ ​-​គម្រោង​វិនិយោគ​អភិវឌ្ឍ​ន៏​របស់​ក្រុមហ៊ុន ត្រូវអនុវត្ត​ន៏​តាម​គោលនយោបាយ​រូបមន្ត​ស្បែក​ខ្លា ដោយ​ត្រូវ​ ​ធានាថា មិន​ធ្វើអោយប៉ះពាល់​ដីធ្លី​ប្រើប្រាស់ អាស្រ័យ​ផល​របស់​ប្រជាជន ដីព្រៃ​សហគម​ន៏ និង​ដី​អភិរក្ស​ ​ដែល​ត្រូវ​រក្សាទុក ។???????????????????????????????