ទាត់ World Cuការប្រកួតបាល់ដ៏ស្វិតស្វាញក្នុងពូលGកាលពីម៉ោង៥ព្រឹកមិញនេះក្នុងជំនួបរវាង សហរដ្ឋអាមេរិក និងប្រទេសព័រទុយហ្គាល់គឺបានបញ្ចប់ក្នុងលទ្ធផល២-២ ។ ព័រទុយហ្គាល់ធ្វើបានយ៉ាងល្អនៅដើមតង់ទីមួយដោយកីឡាករ Nani អាចរកគ្រាប់បាល់បាននាទី ទី៥ ជួយឲ្យ ព័រ
ទុយហ្គាល់នាំមុខអាមេរិកមុន១-០ ។
ទោះបីជាមានការវាយសម្រុកគ្នាទៅវិញទៅមកក៏ដោយក្នុងតង់ទីមួយនេះ ប៉ុន្តែលទ្ធផលនៅតែរក្សា១-០ដដែល ។ ចប់តង់ទី១ព័រទុយហ្គាល់នាំមុខអាមេរិក១-០ ។ ការប្រកួតឈានចូលតង់ទី២នៅនាទីទី៦៤ កីឡាករ Jermaine Jones (ជើមេន ចូន) រកគ្រាប់ជួយឲ្យអាមេរិក តាមបានស្មើវិញ១-១ ។
អេមេរិកមានសង្ឃឹមកាន់តែខ្លាំងបន្ទាប់ពីកីឡាករ Clint Dempsey (គ្លីន ដេមស៊ី) រកបានមួយគ្រាប់ជួយឲ្យអេមេរិកនាំមុខវិញម្តង ២-១ ។ ប៉ុន្តែការប្រកួតជិតនឹងបញ្ចប់ទៅហើយ កីឡាករ Silvestre Varela (ស៊ីវ៉េសស្ត្រេ វ៉ារ៉េឡា) រកគ្រាប់ជួយឲ្យព័រទុយហ្គាល់តាមបានស្មើវិញ ២-២ នៅនាទីទី៩០+៣ ។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា២-២ ។ យោងតាមការប្រកួតកន្លងមក ពូលនេះគេនៅមិនទាន់រកឃើញក្រុមដែលត្រូវឡើងទៅវគ្គបន្តឬក្រុមដែលត្រូវ ធ្លាក់នៅឡើយទេដោយអាល្លឺម៉ង់កំពុងឈរកំពូលតារាងដោយមាន៤ពិន្ទុស្មើអាមេរិកចំណែកព័រទុយហ្គាល់និងហ្គាណាមាន១ពិន្ទុស្មើគ្នា ៕







































