ប្រទេសភូមា៖ សហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន ហៅកាត់ថា UMA កំពុងតែអភិវឌ្ឍន៍ខ្លួននៅលើឆាកអន្តរជាតិ កាន់តែទូលំទូលាយ ក្នុងការបោះជំហ៊ានទៅមុខជាលំដាប់ ក្នុងវិស័យសារព័ត៌មាន ដែលត្រូវបាន ប្រទេសជាច្រើននៃអាស៊ី មានការទទួលស្គាលជាផ្លូវការ និងបានផ្តល់កិច្ចសហការ និងបានឧបត្ថម្ភក្នុងការ លើកស្ទួយវិស័យសារព័ត៌មាន ។
សហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន គឺជាសហគមន៍ មួយដែលបានចងក្រងមកជាយូរឆ្នាំ ដោយស្ថាបនិកល្បីៗ រួមទាំងអ្នកសារព័ត៌មានជើងចាស់ ដែលពោពេញទៅដោយបទពិសោធន៍ ក្នុងការពាំនាំសារព័ត៌មាន ដែលហៅថា ដំណឹងជូនដល់ប្រជាពលរដ្ឋ ខណៈពេលដែលគ្រប់សម័យកាល ប្រជាជនទូទាំងពិភពលោក សុទ្ធតែត្រូវការដំណឹង ដោយពឹងផ្អែកទៅលើសារព័ត៌មាន ។
ជាក់ស្តែងសហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន ត្រូវបានសហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន UMA ប្រចាំប្រទេសភូមា អញ្ជើញចូលរួមប្រជុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៨ ដែលបានដឹកនាំ ដោយលោក ប្រាសិទ សែងរុងរឿង ប្រធាន UMA ប្រចំាប្រទេសថៃ ដែលជាចងក្រងបង្កើតឲ្យមាន UMA អម ដំណើរដោយ លោក សុខ សុវណ្ណ ប្រធានសហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជា រួមទាំងអ្នកសារព័ត៌មាន ទូរទស្សន៍ កាសែត វិទ្យុ ទស្សនាវដ្តី ខ្មែរថៃ និងភូមា ជាង១០០នាក់ បានចាត់ប្រជុំសំណេះសំណាលនៅសណ្ឋាគារ ហ្រ្គេនវ៉ន់ នៅប្រទេសភូមា ស្តីការការរីកចំរើន UMA ។
លោក ប្រាសិទ សែងរុងរឿង ប្រធាន UMA បានមានប្រសាសន៍កោតសរសើរយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំ របស់ UMA ដែលមានជាច្រើនប្រទេសជាសមាជិក ជាពិសេសគឺប្រទេសកម្ពុជា ដែលបានដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យ សារព័ត៌មាន ក្នុងនោះយូម៉ា ក៏បានប្រគល់ពានសន្តិភាពជូនសម្តេចកាល២ឆ្នាំកន្លងមកនេះ រួមទាំងថ្នាក់ ដឹកនាំសំខាន់របស់កម្ពុជាទៀតផង ដែលបានឆ្លុះបញ្ជាំងឲ្យឃើញថា វិស័យសារព័ត៌មានមានសារៈសំខាន់ ខ្លាំងណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងនាំមកនូវសន្តិភាពជូនប្រទេស ។
លោក សុខ សុវណ្ណ សហព័ន្ឋបណ្តាញផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងផងដែរថា ដោយការខិតខំប្រឹងប្រែងទាំងអស់គ្នា រវាងអ្នកសារព័ត៌មាននៃអាស៊ាននេះ ទើបធ្វើឲ្យមានការរីកចំរើនមកដល់ពេល នេះ អ្នកសារព័ត៌មាន បានដើរតួនាទីដ៏សំខាន់បំផុត និងជាអ្នកធ្វើការគ្រប់ជំពូកទាំងអស់ ដើម្បីបំរើដល់សង្គម ជាតិ និងសេចក្តីត្រូវការរបស់ប្រទេសនានា ក្នុងថ្ងៃនេះយូម៉ា បានមកដល់ប្រទេសភូមា ហើយនិងពង្រីកខ្លួន ទៅប្រជុំនៅប្រទេស ម៉ាឡេស៊ី និង សាំហ្គាពួរ នៅពេលខាងមុខនេះ។ដោយ ប៊ុន រដ្ឋា





































