តាកែវ ៖ ខណៈពេលដែលក្រសួងយុត្តិធម៌កំពុងតែតាក់តែងច្បាប់អាជ្ញាសាលា មន្រ្តីក្រសួងក៏បានចាប់ផ្ដើមចុះមកផ្សព្វផ្សាយពីវិជ្ជាជីវៈមន្រ្តីអាជ្ញាសាលាដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ក៏ដូចជាមន្រ្តីអ្នកអនុវត្តន៏ច្បាប់នៅក្នុងខេត្តតាកែវ ដើម្បីឲ្យទទួលបានចំណេះដឹងកាន់តែច្បាស់លាស់ពាក់ព័ន្ធនិងការអនុវត្តន៏តួនាទី ភារកិច្ចនិងយល់ដឹងពីសីទ្ធិអំណាចរបស់អាជ្ញាសាលា។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីវិជ្ជាជីវៈអាជ្ញាសាលា កាលពិថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅសាលប្រជុំសណ្ឋាគារ សេវិនដេនេះដែរ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៏វិស័យយុត្តិធម៌ បានមានប្រសាសន៏បន្តថា មន្រ្តីអាជ្ញាសាលាមានតួនាទីជាអ្នកចុះអនុវត្តន៏សាលក្រមឬសាលដីការស្ថាព។ កន្លងមកដោយសារតែក្រសួងមិនទាន់ធ្វើច្បាប់អាជ្ញាសាលានេះរួចរាល់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានធ្វើសេចក្ដីប្រកាស់មួយស្ដីពីមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា ដោយកំណត់ឲ្យព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងត្រូវអនុវត្តន៏ភារកិច្ចរបស់អាជ្ញាសាលានៅក្នុងដែនសមត្ថកិច្ចសាលាដំបូងដែលខ្លួនស្ថិតនៅក្រោម រហូតដល់ច្បាប់ស្ដីពីអាជ្ញាសាលាត្រូវបានបង្កើតឡើងចេញជារូបរាងនិងចាប់ផ្ដើមអនុវត្តន៏។
សូមបញ្ជាក់ផងដែរ កន្លងមកក្រសួងយុត្តិធម៌បានបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាសាលាបានមួយចំនួនមកហើយ។ ហើយមន្រ្តីអាជ្ញាសាលានេះដែរ គឺត្រូវបានបណ្ដុះបណ្ដាលចេញពីសាលាភូមិន្ទអាជ្ញាសាលាចំនួន២៧នាក់ និងត្រូវបានបញ្ជូនទៅកាន់ខេត្តចំនួន៤ គឺខេត្តព្រះសីហនុ បាត់ដំបង សៀមរាបនិងរាជធានីភ្នំពេញ។ ការបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាសាលាគឺជាកិច្ចឆ្លើយតបទៅនិងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយបើគ្មានអ្វីប្រែប្រួលទេច្បាប់អាជ្ញាសាលានេះនិងត្រូវធ្វើរូចរាល់នៅឆ្នាំ២០១៩ ខាងមុខនេះ។
ក្នុងឱកាសនោះដែលលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានធ្វើបទបង្ហាញ ច្បាប់ស្ដីពីអាជ្ញាសាលាមានតួនាទីភារៈកិច្ចនិងសិទ្ធអំណាចរបស់អាជ្ញាសាលាក្នុងការបំពេញមុខងារ ច្បាប់ស្ដីពីអាជ្ញាសាលានេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអោយសម្ថតកិច្ចពាក់ព័ន្ធយល់ដឹងនិងបង្កើនកិច្ចសហប្រត្តិបត្តិការណ៍ដើម្បីអោយអាជ្ញាសាលាទទួលបានជោគជ័យ។
លោក ជីវ ចាន់តារា បានបន្តថា អាជ្ញាសាលាក្រៅពីមានតួនាទីជាអ្នកកន់ឯកសារបញ្ចូនលិខិតនានានិងសេចក្តីសំរេច របស់តុលាការ អាជ្ញាសាលាមានតួនាទីដ៏សំខាន់មួយទៀតគឺការចុះអនុត្តន៏សាលក្រមសា្ថពរដីការសំរេចផ្សេងៗ របស់តុលារការ ឬចុះអនុវត្តន៏សាលក្រមដោយបង្ខំដោយធ្វើការរិបអូសទ្រព្យសម្បត្តិមួយចំនួនរបស់អ្នកចាញ់ក្ដីយកធ្វើការដេញថ្លៃលក់ឡាយឡុងដើម្បីយកប្រាក់ផ្ដល់សំណងដល់អ្នកឈ្នះក្ដី។តាកែវ