កិច្ចប្រជុំផ្សព្វផ្សាយភារកិច្ច​សំខាន់​ៗ អនុវត្ត​ន៍​នូវកិច្ចការពារសន្តិសុខ​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ជូន​ដល់​គ្រប់​គណបក្ស​នយោបាយ

0

កំពង់ធំ៖  កិច្ចប្រជុំផ្សព្វផ្សាយ និងបែងចែកប្រគល់ភារកិច្ច​សំខាន់​ៗ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីអនុវត្តកិច្ចការ​ពារ សុវត្ថិភាព​ជូន​ដល់​គ្រប់​គណបក្ស​នយោបាយ​  រួមទាំង​ក្រមសីលធម៌​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ ជ្រើសតំណាងរាស្រ្ត ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ កិច្ចប្រជវុំនេះត្រូវ បានធ្វើឡើង នៅសាសប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានចូលរួមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាព មេបញ្ជាការរង , នាយ នាយរង សេនាធិការ នាយ នាយរង ការិយាល័យ+ផ្នែក ព្រមទាំង មេបញ្ជាការ  វរសេនាតូចទាំង០២ និងផ្នែកសឹករងទាំង០៨ ចំណុះបញ្ជាការ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សរុបចំនួន ៩៨ រូប ដែលបានអញ្ជើញចូលរួម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ភារកិច្ច​សំខាន់​ៗ​មួយ​ចំនួន​ ដើម្បី​អនុវត្ត​​នូវកិច្ចការពារសន្តិសុខ​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ជូន​ដល់​គ្រប់​គណបក្ស​នយោបាយ​ និង ផ្សព្វផ្សាយអំពីភារកិច្ចរបស់កងកម្លាំង ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦  ក្នុងឱកាសនោះ ឯកឧត្តម សោម ស៊ុន ជំនួសមុខឲ្យ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់​ធំ​ យោធភូមិភាគទី៤ ទាំងអស់គ្នា បាន​ត្រៀម​បម្រុង​រួច​រាល់​ហើយ​ក្នុង​ការ​អនុវត្ត​ន៍​ រួមមាន៖     ១- ក្រមសីលធម៌របស់កងកម្លាំងប្រដាប់អាវុធ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ ។  ២-​ សហការ​អនុវត្ត​ន៍​ផែនការ​ ការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ ជូន​គ្រប់​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​  ការ​បោះឆ្នោត​ ការរាប់សន្លឹកឆ្នោត​ និង​សុវត្ថិភាព​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ ។ ៣-​ ការ​ចាត់​តាំង​វេលា​ប្រចាំ​ការ​ប្រចាំ​បញ្ជា​ ប្រចាំ​ថ្ងៃ​ ដើម្បី​ដោះស្រាយ​រាល់​សភាព​ការណ៍​ ដែល​កើត​មាន​ឡើង​ ។

ក្នុងឳកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរកងកម្លាំងទាំងអស់ ត្រៀមលក្ខណៈជាស្រេច ដើម្បី ការពារឲ្យបាន នូវសុខសុវត្តិភាព របស់ប្រជាពលរដ្ឋ ក្នុងអំឡុងបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូត​ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត  និងត្រូវអនុវត្តនូវក្រមសីលធម៌ជាកងកម្លាំងដ៏រ៉ឹងមាំ ដែលជា គោលជំហរបស់ជាតិ ។

ដោយ  ប៊ុន  រដ្ឋា