ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រគល់ផ្ទះ១ខ្នងជូនស្រ្តីមេម៉ាយ

0

ខេត្តព្រះសីហនុ   នៅរសៀលថ្ងៃទី២៧មិនា២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក សរ កក្កដា អភិបាល ស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះទៅប្រគល់ផ្ទះ១ខ្នង សង់ពីឈើប្រកស័ង្កសីទំហ៊ំ ៤×៥ម៉ែត្រ ជូនស្ត្រីឈ្មោះ លុយ មុំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ និង មានជំងឺប្រចាំកាយហើយមានជីវភាពខ្វះខាតរស់នៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមញ្ជាក់ថាសំរាប់ឆ្នាំ២១៨នេះផ្ទះចំនួន២២ខ្នង ក្នុងនោះផ្ទះដែលកសាងដោយសាខាកាបាទក្រហមខេត្តព្រះសីហនុមានចំនួន៥ខ្នងផងដែរ ដែលអភិបាលខេត្តព្រះសីហនុ បានផ្តួចផ្តើមអោយមានការសាងសង់ជូនជនក្រីក្រតាមរយៈក្រុមការងារចុះជួយស្រុកព្រៃនប់និងអាជ្ញាធរស្រុកព្រៃនប់ផងដែរ នៅខេត្តព្រះសីហនុ ចាប់តាំងពីឯកឧតត្តម យន្ត មីន បានមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុរយៈពេលជាងពីរឆ្នាំមកនេះ។
ក្រៅពីការប្រគល់ផ្ទះ ឯកឧត្តម យន្ត មីន ក៍បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និង ថវិការមួយចំនួនទៀតផងដែរ។ឯកឧត្តម មានប្រសាសន៏ថា ៖ការចែករំលែកគ្នា ការជួយគ្នាគឺជាគុណធម៌ដ៏ប្រសើរដែលទាំងអស់គ្នាគួរប្រកាន់យក។ឯកឧត្តម បន្ថែមថា លោកចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសេចក្តីសុខ និងអាចរស់នៅបានសុខស្រួលទាំងអស់គ្នាទាំងអ្នកមាននិងអ្នកក្រ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវយក ចិត្តទុកដាក់មើលសុខទុក្ខនិងតំរូវការរបស់ប្រជាជនក្នុងមូលដ្ឋានខ្លួនអោយបានល្អដោយរួមគ្នាដោះស្រាយជួនពលរដ្ឋអោយបានទាន់ពេលវេលា៕